ប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ
ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ២៥,០០០ នាក់ ត្រូវបាន ជម្លៀសចេញពីគេហដ្ឋានទៅកាន់ជំរុំបណ្តោះអាសន្ន ខណៈពេលដែលទឹកជំនន់កំពុងតែកើនឡើងយ៉ាងខ្លាំងនៅភាគខាងកើតនៃ ប្រទេសនេះ។
ក្រុម អ្នកជួយសង្គ្រោះ កំពុងប្រើឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីព្យាយាមចូលទៅកាន់ តំបន់ដាច់ស្រយាលដែលកំពុងរងគ្រោះដោយអាកាសធាតុមិនល្អ និងការបាក់ដី នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ៕ (Radio Australia)