មនុស្សទី៤ រងការចោទពីបទបំពានច្បាប់អំពើពុករលួយបរទេសរបស់អាម៉េរិក
ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក បាន ចោទប្រកាន់លោក Lawrence Hoskins អាយុ ៦២ឆ្នាំ ពីបទរួមគំនិតរំលោភបំពានលើច្បាប់អំពើពុករលួយបរទេសរបស់ អាម៉េរិក។
លោក Lawrence Hoskins គឺជាមនុស្សទី៤ហើយ ដែលរងការចោទប្រកាន់ទាក់ទងនឹងរឿងអាស្រូវសូកប៉ាន់ក្នុង ប្រទេសឥណ្ឌូណេស៊ីមួយ ដែលមានពាក់ព័ន្ធជាមួយមន្ត្រីមួយចំនួនមកពីក្រុមហ៊ុនអគ្គិសនី បារាំង។
លោក Lawrence Hoskins រួមជាមួយអតីតនាយក៣នាក់ទៀតមកពីក្រុមហ៊ុនថាមពលរបស់បារាំងឈ្មោះ Alstom បានរងការចោទថា បានសូកប៉ាន់ដល់មន្ត្រីឥណ្ឌូណេស៊ី រួមទាំងសមាជិកសភាផងដែរ ក្នុងបំណងចង់បានការចុះកុងត្រាដែលមានតម្លៃរាប់លានដុល្លារ៕ (Radio Australia)