សមាគមគ្រូបង្រៀនកម្ពុជា​សុំឲ្យលោក កែប ជុតិមា​ពន្លឿនការដោះស្រាយ​ជូនពលរដ្ឋបុរីកីឡា

ថ្ងៃទី​២៣ ​ឧសភា ​​២០១២ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ របស់លោក រ៉ុង ឈុន បានស្នើ​សុំ​ឲ្យ​លោក កែប ជុតិមា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សុំឱ្យ​មានការ​ព​ន្លឿ​ន​នូវ​ដំណោះ​ស្រាយ​​ជូន​ប្រជាពលរដ្ឋ​តំបន់​បុរី​កីឡា​ ដោយ​សារ​ពូក​គាត់​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ សាលា​រាជធានី​ភ្នំពេញ​នៅតែ​មិនបាន​ផ្ដល់​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​។

ក្នុង​ខ្លឹម​សារលិខិត​​បានលើកឡើង​​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចង់ឃើញ​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ តាម​កិច្ចសន្យា​រវាង​តំណាង​អ្នក​បុរី​កីឡា និង​ក្រុមហ៊ុន​ផាន​អ៊ី​មិច នឹង​សាងសង់​អគារ​ចំនួន ១០ ហើយ​ដំណោះស្រាយ​នេះ មិនត្រូវ​អូសបន្លាយ​ពេលវេលា​បន្ត​ទៅទៀត​នោះទេ ពីព្រោះ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងធ្ងន់ធ្ងរ អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕

Related Articles

Back to top button
Close
Close