អគ្គីភ័យ​ឆាប​ឆេះ​ក្លឹប​កម្សាន្ត​2ND​ យ៉ាង​​សន្ធោ​រស​ន្ធៅ​

សារព័ត៌មាន​ Cambodia News/

រាជ​ធានី​ភ្នំពេញ៖ អគ្គីភ័យ​ឆាប​ឆេះក្លឹបកម្សាន្ត​មួយ​កន្លែង​​យីហោ ​2nd យ៉ាង​សន្ធោ​រសន្ធៅ​បង្ក​ឲ្យមា​នការភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ និ​ងមានរ​ថយន្តពន្លត់​អគ្គី​ភ័យ​ជាច្រើន​គ្រឿង​បាន​ចេញមក​អន្តរាគម​ន៍​ កាល​ពីម៉ោងជា៦​ព្រឹក​​ ​មាន​ទីតាំង​នៅ តាម​បណ្តាយ​ផ្លូវលេ​ខ៥១​កែង​ផ្លូវលេខ២៥៤ ស្ថិត​ក្នុង​សង្កាត់ច​តុមុខ​ ខណ្ឌដូ​នពេញ រាជ​ធានី​ភ្នំពេញ​។

បើ​តាម​សេចក្ដី​រាយការណ៍​ ​គ្រោះអ​គ្គីភ័យនេះ ​បាន​ចាប់​ផ្ដើម​ឆាប​ឆេះចេញ​ពី​ខាងក្នុង​ក្លឹប​តែ​ម្ដង ​ដែលកើត​ឡើង​តាំង​ពីវេលា​ម៉ោង​ប្រមាណ៦​៖៣០នា​ទីព្រឹក ដោយ​អគ្គិភ័យ​បង្ក​ជាភ្លើង​ផ្សែង​ហុយ​ចេញ​ពីខា​ងក្នុ​ងក្លឹប​ ចេញ​មក​ខាងក្រៅហោះ​ឡើង​លើ​យ៉ាង​ខ្មួល​ខ្មាញ់​។

សមត្ថកិច្ច​នៅមិន​ទាន់​អាចបញ្ជាក់​ពី​មូលហេតុ​គ្រោះ​អគ្គិភ័យ​នេះនៅ​ឡើ​យ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​ព្រមទាំង​កម្លាំ​ងសមត្ថកិច្ច​ជំនាញ ​និង​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ បាន​អន្តរាគមន៍​បាញ់ព​ន្លត់​ និង​ទប់ស្កាត់​មិន​ឲ្យឆេះរាល​ដាលទៅ​អគារនៅ​ជុំវិញ​ក្លឹប​នេះផ​ងដែរ ។ គ្រោះអគ្គិភ័យមិនបណ្តាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ ដោយ ៖ សហការី​

Related Articles

Back to top button
Close
Close