កែវ ​នីសា ​ចង់​ប្ដូរ​លេខ​ទូរស័ព្ទ​ ខណៈ​មាន​ប្រុស​ក្រៅស្រុក​តាម​ចែចង់​ច្រើន​​

ភ្នំពេញ៖ តារាសម្តែងមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា បានត្រឡប់មក ប្រទេស​កម្ពុជាវិញ ជា​មួយ​ភាពជោគជ័យ គួរឲ្យកត់សម្គាល់​ មិនតែប៉ុណ្ណោះ សម្រស់​ស្រស់ ផូរផង់របស់នាង ក៏​បាន​ទាក់​ទាញ បុរសរស់នៅអាមេរិក មិនតិចទេ ដែល​លង់​ស្នេហ៍នាង ដកចិត្តមិនរួច ។

Cam1បើទោះបីជាស្រីរូបស្រស់ សម្បូរមន្តស្នេហ៍ និងធ្លាក់ខ្លួនជា មេម៉ាយក្តៅស្រួយ ទាំង​វ័យ​ក្មេង អ្នកនាង កែវ នីសា មានជាប់ឈ្មោះ ជាមេម៉ាយក៏ពិតមែន បើនិយាយពីសម្រស់ របស់នាង គឺ​នៅ​តែ​ស្រស់​ស្អាត មិនចាញ់តារាក្មេងៗ ជំនាន់ក្រោយនោះទេ ដោយ​សារ​នាង នៅតែមានសម្រស់លេចធ្លោ ខ្ពក់​យកបេះដូង បុរសជាច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស។

ជាក់ស្តែងនៅពេលនាង ចេញទៅសម្តែង នៅអាមេរិកជាមួយ សិល្បករ-សិល្បការិនី រួមអាជីព គេសង្គេតឃើញថា សម្រស់របស់នាង កាន់តែស្រស់ស្អាត និង​បាន​ទទួល​កាដូមិនតិចទេ ពីភ្ញៀវ ជាពិសេសគឺបុរសៗ ដែលនៅទំនេរ និងជាបុរសពោះម៉ាយ ព្រោះ​ថាកន្លង់ទាំងអស់នោះ មានបំណងចង់ក្លាយ ជាម្ចាស់គ្រងបេះដូង របស់​ស្រី​ស្រស់​រូបនេះ ដោយមិនគិតថា នាងជាស្រីមេម៉ាយ ធ្លាប់មានប្ដី និងសម្បូររឿង អាស្រូវ​យ៉ាងណាក៏ដោយ ។

បើតាមប្រភព ពីអ្នកនៅជិតខ្លួន តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពី នីសា ត្រឡប់មកពី សម្តែងនៅអាមេរិកវិញ នាងក៏ធ្លាប់បានប្រាប់ខ្លះៗ ពីភាព​ជោគ​ជ័យ​របស់​នាង ។ នីសា បានប្រាប់ទៀតថា នៅពេលទៅសម្តែងម្តងៗគឺ មានភ្ញៀវចូលរួម ទស្សនាច្រើនណាស់ ហើយក៏ទទួល បានប្រាក់ធីប ពីភ្ញៀវមិនតិចដែរ។

ប្រភពខាងលើបានប្រាប់ ឲ្យដឹងបន្តទៀតថា ក្រៅពីការសម្តែង នីសា ក៏​មាន​បុរស​ទាំង​ក្មេង​ចាស់ នៅទីនោះស្រលាញ់ រាប់អាននាងច្រើន ដោយសារតែ នាងជាអ្នកសិល្បៈ ដូច្នេះនៅពេលទៅសម្តែង ពួកគេតែងតែបង្ហាញ ពីការស្រលាញ់រាប់ អាន​នាង​គឺ​ជា​រឿង​ធម្មតា។ អ្វីដែលប្រភព បានបង្ហើបឲ្យដឹងនោះ គឺនៅពេលដែលនាង ត្រឡប់​មក​វិញ ធ្លាប់បានធ្លោយមាត់រអ៊ូ ម្តងៗថា ចង់ប្តូរលេខទូរស័ព្ទថ្មី ដោយសារតែធុញ និងការ​ទូរស័ព្ទ មករំខានចិត្ត ពីបុរសឯនាយ សមុទ្រច្រើនពេក។

នៅក្នុងនោះ តារាសម្តែងស្រីល្បីឈ្មោះ គួរសមមួយរូប ធ្លាប់ ជំពប់នឹងរឿងរ៉ាវស្នេហា លួចលាក់ជាមួយ ឧកញ៉ាសម្បូរទ្រព្យ នីសា ក៏បានបង្ហើបប្រាប់ ដោយអំណួតឲ្យ ដឹង​ទៀតថា តាមពិតទៅនាង ក៏មានបំណងចង់ចេញ ទៅសម្តែងនៅប្រទេស ដទៃ​ទៀត​ដែរ តែដោយសារពេល នាងចេញទៅសម្តែង មានបុរសជាច្រើន តាមសុំស្នេហ៍ នាង​មិន​ឈប់ឈរ ទាល់តែសោះ ទើបនាងចេះ តែរារែកចិត្ត៕ ស.រ

Cam2Cam5Cam3

Related Articles

Back to top button
Close
Close