ជា ​ស៊ីម​ ​បង្ហាញ​​មុខ​​នា​​​ថ្ងៃ​ឃោសនា​​​ចុង​ក្រោយ​ដើម្បីបញ្ចាក់​ពី​ដឹំ​ណឹង​មរណភាព

សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញមុខជានា ថ្ងៃទី ២៦ កក្កដា នេះដែលជាថ្ងៃឃោសនាបោះឆ្នោតចុងក្រោយក្នុងរាចធានី។ រូប លី បេឡា/Cambodia News
សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញមុខជានា ថ្ងៃទី ២៦ កក្កដា នេះដែលជាថ្ងៃឃោសនាបោះឆ្នោតចុងក្រោយក្នុងរាចធានី។ រូប លី បេឡា/Cambodia News

សម្តេច ​ជា ​ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​បង្ហាញមុខ​​នា​ថ្ងៃទី ២៦ កក្កដា នេះ​ដែលជា​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ចុង​ក្រោយ​​ក្នុង​រយៈ​ពេល៣០​ថ្ងៃ​កន្លងមក។

នេះ​ជាលើក​ដំបូង​ហើយ ដែល​លោក​បាន​បង្ហាញមុខ​ជា​សាធារណៈ បន្ទាប់ពី​បាន​​​អញ្ជើញ​ចូលរួម​មរណទុក្ខ​របស់​ឪពុក​​សម្តេច ហ៊ុន សែន នៅ​ក្បែរ​​វិមាណ​ឯក​រាជ្យ​​កាល​ពីពីរសប្តាហ៍មុន។

ថ្មីៗ​នេះ នៅតាម​បណ្តាញ​ហ្វេស​ប៊ុក បាន​បង្ហោះដំណឹង​ថា លោក ជា ស៊ីម បាន​ទទួល​មរណភាព​កាល​ពីបួនប្រាំថៃ្ង​មុន​នេះ ហើយ​ដំណឹង​នេះ​ត្រូវ​បាន​​លោក​​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​ឣនុញ្ញាត្តិឲ្យ​ផ្សព្វ​ផ្សាយ​ជាសា​ធារណៈឡើយ ព្រោះលោក​បារម្ភ​ពី​ការ​ធ្លាក់​ប្រជា​ប្រិយ​ភាព​នៃគណបក្ស​ប្រជា​ជ​ន​កម្ពុជា។

​កាល​​ពីរសៀល​ថ្ងៃ​ទី ២៣ កក្កដាកន្លងមក​នេះ ក្មួយប្រុស និង​សាច់ញាតិ​របស់លោក ជា ស៊ីម បានបដិសេធពីដំណឹង​​មរណភាពនេះ ហើយ​​មន្រ្តី​​​រាជរដ្ឋា​ភិបាល​​​​មួយរូប​ក៏​បាន​ប្រាប់ Cambodia News ដែរ​ថា បើ​ដំណឹង​​នោះ​​​ពិត​​មែន តើ​លាក់​ស្ងាត់​បាន​​យ៉ាង​​ដូចម្តេចទៅ ព្រោះ​​សម្តេច​ ជា ស៊ីម ជា​​​ឥស្សរជន​ជាន់​ខ្ពស់​​របស់​ប្រទេស​​​ជាតិ។
មន្រ្តី​​រូបនោះ​​​ក៏​​បាន​​អំពាវនាវ​ដល់​ជន​រួម​ជាតិ​កុំ​ប្រមាថជីវិតមនុស្ស បើ​ទោះ​ជា​មិន​ចូល​ចិត្ត​សម្តេច និង​​គណបក្សប្រជាជនកម្ពុជា​ក៏ដោយ។ លោក​បន្តថា ​កើតចាស់ឈឺ​ស្លាប់ជា​រឿងធម្មតា គឺម្តងក្នុង​គ្រួសារ​​​គេ ហើយ​ម្តង​នៅក្នុង​គ្រួសារ​​យើង៕ នាង  Cambodia News

Related Articles

Back to top button
Close
Close