ចាប់​បញ្ជូន​ជន​បង្ក​រ​បួស​ស្នាម​ លើ​សមា​ជិក​គណបក្ស​ប្រជាជន​ទៅ​តុលា​ការ​ខេត្ត​កណ្តាល​

Cambodia News/

ភ្នំពេញ៖ ​​​ ​ជនសង្ស័យ​ម្នាក់ ដែល​បាន​បង្ក​របួសស្នាម លើ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល​បីនាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា នេះ​។

ប៊ុន សាខន សមាជិក គណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួនសង្ស័យករណីព្រួតគ្នាវាយទៅលើ សមាជិក គណបក្សប្រជាជន ។
ប៊ុន សាខន សមាជិក គណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួនសង្ស័យករណីព្រួតគ្នាវាយទៅលើ សមាជិក គណបក្សប្រជាជន ។

ហេតុការណ៍​បង្ក​របួស​ស្នាម ជា​លក្ខណៈ​ហិង្សា​នេះ កើតមានឡើង​នៅ​ម៉ោង ១១​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៣ នៅលើ​ស្ពានថ្ម ក្នុងភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​ប្រើ​សមាជិក សមាជិកា​របស់ខ្លួន យក​រថយន្ត​ទៅ​ដាក់​លើ​ស្ពាន (​ទៅមក​បាន តែ​រថយន្ត​មួយគ្រឿង​) រួចហើយ បើកទ្វារ​ទាំងសងខាង​ក្នុង បំណង​រារាំង​មិន​ឲ្យ​ក្បួន​ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មក​តាម​ក្រោយ​ឆ្លងកាត់​ស្ពាន​នេះ​បាន​។​

លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ឃើញ​គេ​ដាក់​រថយន្ត​បិទផ្លូវ​លើ​ស្ពាន ក្បួន​ហែ​ដោយ​ម៉ូតូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន ក៏បាន​ជិះ​ចុះក្រោម​ស្ពាន (​មិនទាន់​មានទឹក​) ដើម្បី​ទៅ​សួរនាំ​អ្នក ដែល​បាន​បិទផ្លូវ ហើយក៏​ត្រូវបាន​ពួកគេ (​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​) ព្រួត​គ្នា​វាយតប់​រហូត​បែកក្បាល​ម្នាក់ និង​ពីរ​នាក់​ទៀត របួសស្រាល​។ នៅពេល​មាន​ហេតុការណ៍​កើតឡើង អ្នកបញ្ជា​ក្បួន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដកថយ​អស់ នៅសល់តែ​សមាជិក ដែល​មិន​ដឹងអី​។​

​ពាក់ព័ន្ធនឹង​ករណីនេះ​ លោក ចាន់ យុ​ត្ថា អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែកក្កដា ​ ថា ការបិទផ្លូវ មិន​ឲ្យ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លងកាត់ និង​បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​ពញាឮ ចំនួន​បីនាក់ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​ប្តឹងទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​កំពង់​អុស និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចហើយ​៕

 

Related Articles

Back to top button
Close
Close