សកលវិទ្យាល័យថៃមួយ រងការរិះគន់ចំពោះការលើកស្ទួយអ៊ីត្លែរថា ជាវីរជនមួយរូប

សកលវិទ្យាល័យថៃមួយ​រងការរិះគន់​ចំពោះ ​ ការតាំងបង្ហាញ​រូបគំនូរ​យ៉ាងធំ​របស់​​អាដូ​ហ្វ​អ៊ីត្លែរ​​ថា​ ជា​វីរជនមួយ រូប​​នៅក្នុងសៀវភៅត្លុក​កំប្លែង​នៃ​​​រូបភាព​​វីរជននានា នៅគ្រា​ដែលសកល​វិទ្យាល័យនេះ​​ធ្វើ​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​សិស្ស។

អ្នក ​ចូល​រួម​ទាំងឡាយ​មានការ​ភ្ញាក់​ផ្អើល នៅពេល​ឃើញ​និស្សិត​ទាំងឡាយ​នៅ​សកល​វិទ្យាល័យ​ជូឡា​ឡុងកន​ អបអរសាទរ​​ពិធី​បុណ្យ​ទទួល​សញ្ញា​បត្រ​​ដោយមាន​​ផ្ទាំង​គំនូរ​រូបភាព​ធំៗ បង្ហាញអំពី Superman, Batman, Incredible Hulk ព្រមទាំង​ Adolf Hitler ។

អាជ្ញាធរ ​​សកលវិទ្យាល័យ​បានសម្ដែងការសោកស្ដាយ​​ក្រោយពី​​មានការ​តវ៉ា​ជំទាស់​ជាច្រើន ​ទៅនឹង​ផ្ទាំង​រូប​គំនូរ​របស់ Adolf Hitler នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close