សព​ឪពុក​លោក​ ហ៊ុន​ សែន​ នឹង​បញ្ចុះ​នៅ​វត្ត​វង្កដ្ឋ​បុរី​

Cambodia News/

Cam4ភ្នំពេញ៖ ​សព​ឪពុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នឹងត្រូវ​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​របស់​លោក ហ៊ុន សែន នៅ​វិមានឯករាជ្យ នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៧ ​ខែកក្កដា ឆ្នាំ​២០១៣​ ​ទៅ​បញ្ចុះ​នៅ​វត្ត​វ​ង្កដ្ឋ​បុរី នៅ​សង្កាត់​ទឹកថ្លា​។

ក្បួន ​នៃ​ពិធី​ដង្ហែ​សពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នឹងធ្វើ​ឡើង​នៅតាម​មហាវិថី​ព្រះ​នរោត្តម ហើយ​នៅពេលដែល​ក្បូន​ដង្ហែ​សព​ទៅដល់​មន្ទីរពេទ្យ​ព្រះអង្គ​ឌូ​ង នឹងមាន​ព្រះសង្ឃ​ជាច្រើន​អង្គ​នៅ​ទីនោះ ដើម្បី​សូត្រធម៌​បង្សុកូល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​លោកតា ហ៊ុន នាង​។

​​​បន្ទាប់មក ក្បួន​ដង្ហែ​សព នឹងធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ដល់​​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹងមាន​ព្រះ​ស​ង្ឈ​ជាច្រើន​អង្គ សូត្រធម៌​ឧទ្ទិស​កុសល​ដល់​សព​លោកតា ហ៊ុន នាង ម្តងទៀត មុននឹង​សព​ត្រូវ​ដង្ហែ​ទៅដល់​វត្ត​វ​ង្កដ្ឋ​បុរី ដែល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ដើម្បី​បញ្ចុះ​ជាមួយនឹង​សព​ភរិយា​លោកតា ហ៊ុន នាង ដែល​ត្រូវ​បាន​​គេ​បញ្ចុះនៅ​វ​ង្កដ្ឋ​បុរី នោះ​៕​ ​

Related Articles

Back to top button
Close
Close