ប្រធានាធិបតីអាម៉េរិកនឹងស្វាគមន៍ប្រមុខរដ្ឋ វៀតណាមនៅក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ
ប្រធានាធិបតីអាម៉េរិក លោក Barack Obama នឹងស្វាគមន៍លោកប្រធានរដ្ឋវៀតណាម នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងខែកក្កដានេះ។
ដំណើរទស្សនកិច្ចលោកប្រធានរដ្ឋ Truong Tan Sang នៃប្រទេសវៀតណាមគឺជាដំណើរលើកទី២ហើយដែលធ្វើឡើងដោយប្រមុខរដ្ឋ វៀតណាមទៅកាន់ក្រុងវ៉ាស៊ីងតោន ចាប់តាំងពីអតីតបច្ចាមិត្តទាំងពីរចាប់ផ្ដើមទំនាក់ទំនងរបស់ខ្លួន ឡើងវិញ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្លឹងឃើញផល ប្រយោជន៍រួម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសន្តិសុខ។
ប្រទេស វៀតណាមចង់ពង្រីកសហប្រតិបត្តិការយោធាជាមួយនឹងសហរដ្ឋអាម៉េរិក នៅគ្រាដែលប្រជាជាតិអាស៊ីអាគ្នេយ៍ ចោទប្រទេសចិន អំពីកលល្បិចឈ្លានពានសមុទ្ទចិនខាងត្បូង។
សេតវិមាន និយាយថា លោកអូបាម៉ាទន្ទឹងរង់ចាំធ្វើការពិភាក្សាបញ្ហាទាំងឡាយផងដែរ ដោយរួមទាំងបញ្ហាកំណត់ត្រាសិទ្ធិមនុស្សរបស់វៀតណាម និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ៕ (Radio Australia)