អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​រង​របួស​បែក​ក្បាល​ ក្នុង​ពេល​ឃោសនា​

Cambodia News/

ភ្នំ​ពេញ​៖ កាល​ពី​វេលា​ម៉ោងជាង ៥​ល្ងាច ខែកក្កដា យុវជន​​​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​ម្នាក់ បាន​រងរបួស​​បែក​ក្បាល ដោយ​ជន​មិន​ស្គាល់​​មុខ​គប់​​ដុំថ្ម​ចេញពី​ផ្ទះល្វែង​មួយ ខណៈ​យុវជន​​រូប​នោះ ​កំពុង​ហែ​ក្បួន​ឃោសនា​រក​សំ​ទ្បេង​ឆ្នោត នៅ​ភូមិ​​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

យុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយសារជនមិនស្គាល់មុខគប់ដុំថ្ម។
យុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយសារជនមិនស្គាល់មុខគប់ដុំថ្ម។

បន្ទាប់ពីហេតុការណ៍​នោះ ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​ ២០០​នាក់ បាន​ទ្បោម​ព័ទ្ធ​ផ្ទះ​នោះ ហើយ​បាន​ទំនាក់​ទំនង​​សមត្ថ​កិច្ច​​ខណ្ឌ​ចុះ​មក​អន្តរាគមន៍​។ ប៉ុន្តែ​សមត្ថកិច្ច​​មិន​​បាន​ចូល​ទៅ​ផ្ទះ​នោះទេ ដោយសារ​មិន​មាន​ដីកា​​ឆែកឆេរ​​របស់​​​តុលាការ​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហេង ច័ន្ទ​សុ​ទ្ធី បាន​ឲ្យ​ដឹង​ថា លោក​ និង​ជន​រង​គ្រោះ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ សង្កាត់​សំរោង​ក្រោម ពី​បទ​រំខាន​ការឃោសនា​រក​សំ​ទ្បេង​ឆ្នោត និង​​បង្កឲ្យមាន របួសស្នាម​។

ប្រជាពលរដ្ឋ​ជិត​ខាង សង្ស័យថា ជនដៃដល់​គឺ​ជា​អ្នកយាម​​ផ្ទះ ដែល​ម្ចាស់ផ្ទះ​នោះ​មាន​ឋានន្តរស័ក្ត​​ជា​ឧត្តមសេនីយ៍​ផ្កាយ​មួយ​។ ចំណែក សមត្ថកិច្ច​អះអាង​ថា​​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​នៅផ្ទះ​នោះ នៅ​ថ្ងៃ​សុក្រ​នេះ៕

Related Articles

Back to top button
Close
Close