ការងារបូក និង ពិនិត្យពិន្ទុរបស់សិស្សបាក់ឌុប បានបញ្ចប់ហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៧ កញ្ញា ២០១៦) ៖ ក្រសួងអប់រំ យុវជន និង កីឡា បានឲ្យដឹងថា ដំណើរការបូកសរុបពិន្ទុ ក៏ដូចជាការត្រួតពិនិត្យពិន្ទុមិនប្រកក្រតី របស់សិស្ស ប្រឡង​មធ្យមសិក្សាទុតិយភូមិ ហៅបាក់ឌុប បានបញ្ចប់ទាំងស្រុងហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា បេក្ខជន បេក្ខនារីសរុប ៩៣,៧៥២នាក់ កាលពីថ្ងៃទី២២-២៣ ខែសីហា កន្លងទៅនេះ ហើយការប្រឡងបាក់ឌុបនៅឆ្នាំនេះ ត្រូវបានមើលឃើញថា កាន់តែល្អប្រសើរ ហើយ  មានមិនប្រក្រតីតិចតួចបំផុត ។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសជូននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់មណ្ឌលប្រឡងក្នុង រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

1

Related Articles

Back to top button
Close
Close