ព្រីម លីហ្សា មានបុរសនៅអាមេរិកតាមទាក់ទង
Cambodia News/
ព័ត៌មានកម្សាន្ត/
ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង សាច់សដូចបណ្តូលចេក ដែលតែងបង្ហាញដើមទ្រូងទ្រលុកទ្រលន់នោះ ត្រូវបានទស្សនិកជនដាក់ងារថា ជាតារាដែលនិយមប្រើប្រាស់សម្ភារទំនើបៗ នាង ព្រីម លីហ្សា មួយរយៈចុងក្រោយនេះ គេមិនសូវឃើញវត្តមាននាងបង្ហាញសកម្មភាពក្នុងខ្សែភាពយន្តនោះទេ ក្រៅតែពីចេញទៅបង្ហាញមុខម្តងម្កាលក្នុងវេទិកាបង្ហាញម៉ូដនៅក្រៅ ប្រទេស ជាមួយនឹងសម្លៀកបំពាក់ថ្លៃៗខ្ទង់ពាន់ដុល្លារ។
ទន្ទឹមនឹងនេះ ក៏មានលេចឮព័ត៌មានថា នាងកំពុងត្រូវបានបុរសជាច្រើនតាមសុំស្នេហ៍ មានទាំងអ្នករស់នៅក្នុងស្រុក និងក្រៅស្រុក។ ចំណុចនេះ ម្តាយនាងក៏ទទួលស្គាល់ផងដែរថា កូនស្រីរបស់គាត់ ព្រីម លីហ្សា ពិតជាមានបុរសតាមស្រលាញ់ច្រើនពិតមែន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងក៏កំពុងមានបុរសម្នាក់រស់នៅអាមេរិក តាមស្រឡាញ់ ដែលទើបមានវ័យប្រហែលជាង៣០ឆ្នាំប៉ុណ្ណោះ។ ម្តាយ ព្រីម លីហ្សា បន្តថា បុរសម្នាក់នោះ បានតាមលួចស្រលាញ់ កូនគាត់ជាងមួយឆ្នាំមកហើយ គេពិតជាចង់បាននាងធ្វើជាគូគ្រងទៅថ្ងៃអនាគតពិតមែន។
ទាក់ទិននឹងការលើកឡើងខាងលើ ម្តាយ ព្រីម លីហ្សា បានឆ្លើយតបថា ចំពោះព័ត៌មានដែលគេនិយាយថា លីហ្សា មានបុរសម្នាក់រស់នៅអាមេរិកសុំស្នេហ៍នោះ វាជាការពិត ខណៈដែលបុរសនៅអាមេរិកនោះ បានមកដល់ស្រុកខ្មែរ ចូលសួរដល់គាត់កាលពីជិត៣ខែមុន ប៉ុន្តែរឿងនេះ ទើបបែកធ្លាយដឹងដល់មិត្តភក្តិអ្នកសិល្បៈកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
ម្តាយ ព្រីម លីហ្សា បញ្ជាក់ឲ្យដឹងថា រឿងនេះគាត់មិនហ៊ានអារកាត់ថាម៉េចនោះទេ វាជាអនាគតរបស់កូន ដូច្នេះទុកឲ្យសាម៉ីខ្លួនគេផ្ទាល់ជាអ្នកសម្រចចុះ រីឯគាត់ជាម្តាយគឺចាំសម្រេចតាមក្រោយទេ ។ ប៉ន្តែអ្នកស្រីបានលើកឡើងនូវអ្វីដែល ព្រីម លីហ្សា បានិយាយថា នាងនៅមិនទាន់សម្រេចចិត្តយកគូស្រករនៅពេលនេះទេ ព្រោះអីចិត្តនៅស្រលាញ់សិល្បៈ មិនអាចបោះបង់បាន៕