អាលីហ្សា ជួបបញ្ហារង្គោះរង្គើព្រោះភ្លើងប្រចណ្ឌ
Cambodia News/
ព័ត៌មានកម្សាន្ត/
ភ្នំ ពេញ៖ តារាសម្ដែង អ៊ុនអាលីហ្សា ដែលតែងអះអាងពីចំណងស្នេហ៍យល់ចិត្តគ្នា៥ឆ្នាំនិងពីគម្រោងចូល រោងការមុនឆ្នាំ២០១៣នេះ ហាក់កំពុងទទួលសញ្ញាបេះដូងអវិជ្ជមានខណៈដែលព័ត៌មានលេចចេញមកថា នាង និងសង្សារជាថៅកែហាងកាហ្វេនោះ កំពុងជួបបញ្ហារង្គោះរង្គើព្រោះភ្លើងប្រចណ្ឌ។
ភាព ធូររលុងនៃចំណងស្នេហ៍កន្លះទសវត្សរ៍របស់តារាសម្តែងរូបស្រស់ សិចស៊ីរូបនេះនិងសង្សារ បានបង្កឡើងបន្ទាប់ពីរូបភាពស្រើបស្រាលស្រៀវសាច់រវាងនាងនិង តារាសម្តែងស្រករសាច់សដូចកូនចិនលោកចន អេឡិចហ្សូរ៉ា បានចេញផ្សាយជាសាធារណៈ។
យ៉ាងណា ជុំវិញរឿងរ៉ាវដែលកំពុងផ្ទុះឡើងនិងក្លាយជាការចាប់អារម្មណ៍របស់ មហាជនគូស្នេហ៍មួយគូនេះមិនអាចសុំការបកស្រាយឡើយ ខណៈលេខទូរស័ព្ទដែលធ្លាប់ទំនាក់ទំនងនោះមិនអាចទាក់ទងបាន។
ប៉ុន្តែ ប្រភពដែលជិតដិតនឹងអ្នកទាំងពីរបាននិយាយថា៖ «សង្សារនាងអន់ចិត្តអន់ថ្លើមនឹងទង្វើបែបនេះយ៉ាងខ្លាំងទើបនាង ឆេះដុំ។ នាងមិនពេញចិត្តនឹងការបន្តគ្នាចេញផ្សាយរូបភាពរបស់នាងទេហើយនាង ក៏មិនទាន់ចង់និយាយអ្វីទាំងអស់ជុំវិញរឿងនោះដែរ»។
ប៉ុន្តែ ជុំវិញរឿងនេះក៏មានអ្នកសិល្បៈម្នាក់ដែលសុំមិនបញ្ចេញ ឈ្មោះ បានបង្ហើបប្រាប់ថា៖ «សង្សារនាងប្រចណ្ឌខ្លាំងពេក។ ភាពរង្គោះរង្គើរវាងអាលីហ្សានិងថៅកែហាងកាហ្វេនោះទំនងមិនអាច សម្របសម្រួលគ្នាឬចូលរោងការបាននៅឆ្នាំនេះតាមការគ្រោងទុកទេ បើមើលតាមស្ថានភាពពេលនេះ»។
ប្រភពនោះក៏បានលើកឡើងបន្ថែមថា៖ «អាលីហ្សា ទៅណាមកណាមិនមានវត្តមានថៅកែហាងកាហ្វេនោះទៅជាមួយទេ។ប៉ុន្តែគេក៏ មិនឃើញនាងបណ្ដើរឬមានទំនាក់ទំនងជាមួយបុរសថ្មីណាម្នាក់ដែរ»។
បើ សិនជាគូស្នេហ៍នេះមិនអាចវិលទៅផ្អែមល្ហែមដូចដើមហើយតោងយក ផ្លូវដើរផ្សេងគ្នាមែននោះ មានន័យថា អាលីហ្សា រងការបរាជ័យស្នេហាលើកទីពីរហើយ ខណៈអំឡុងឆ្នាំ២០០៩នាងធ្លាប់បរាជ័យស្នេហាម្តងរួចហើយជាមួយ តារាចម្រៀងសេង រ៉ានុត បន្ទាប់ពីអតីតប្រុសស្នេហ៍រូបនោះរៀបការជាមួយនារីអាណិកជនអូស្ត្រាលី ទាំងបន្សល់នូវព័ត៌មានអាស្រូវថា អាលីហ្សា និង សេង រ៉ានុត ធ្លាប់ជួលផ្ទះរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធនៅម្តុំផ្សារ អូរបែកក្អមកាលពីឆ្នាំ២០០៧នោះ។
ដោយឡែក ទាក់ទិននឹងរូបថតស្រើបស្រាលនោះលោក ចន អេឡិចហ្សូរ៉ា ដែលជាតួអង្គក្នុងរូបភាពស្រើបស្រាលស្រៀវសាច់ជាមួយកញ្ញា អាលីហ្សា បាននិយាយថា៖ «រូបថតស្រើបស្រាលនោះគឺនៅក្នុងឈុតសម្តែងភាពយន្តទេ មិនមែនជាលក្ខណៈស្នេហាក្រៅឆាកទេ»។
លោកបកស្រាយថា៖ «រូបនោះថតពេលលោកកំពុងតែសម្ដែងរឿង «ព្រាយបាតបល្ល័ង្ក» ជាខ្សែភាពយន្តបែបជំនឿបាបបុណ្យ ដូច្នេះក្នុងសម័យនោះមិនបានស្លៀកពាក់អ្វីជិតទេស្រីៗចោមពុង ឯប្រុសៗវិញដោះអាវរហូតហ្នឹង»។
តារាសម្តែងរូបសង្ហារូបនេះក៏ បានឲ្យដឹងដែរថា រូបភាពនោះលោកគ្រាន់តែថតលេងជាមួយអាលីហ្សាហើយគ្មានចេតនាបង្ហោះ ផ្គើនឌឺដងអ្នកណាទេ។ តែលោកក៏មិនដឹងថា វាត្រូវបានគេយកទៅផ្សាយយ៉ាងព្រោងព្រាតរហូតធ្លាយទៅដល់វេបសាយ បរទេសនោះដែរ៕ ស.រ