សម រង្ស៊ី ​សរសេរ​សំបុត្រ​ទៅ​កាន់​ព្រះ​មហាក្សត្រ ​ស្វែង​រក​ការ​លើក​លែង​ទោស​

Cambodia News

images
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញ: ​បាន​និយាយថា លោក​បាន​សរសេរ​លិខិត​មួយច្បាប់ ដើម្បី​ស្វែងរក ការ​លើក​លែងទោស ពី​ព្រះមហាក្សត្រ ដើម្បី​ត្រួស​ត្រាយផ្លូវ សម្រាប់​ការវិលត្រឡប់ របស់លោក មក​ចូលរួម​ការបោះឆ្នោត។​​

នៅក្នុង ​សារ​មួយ​ជា​ភាសា​អង់គ្លេស​ចុះ​ថ្ងៃទី​៧​ខែកក្កដា​ដែល​ផ្សាយ​តាម Facebook របស់​លោក​នោះ លោក សម រង្ស៊ី មិនបាន​បញ្ជាក់​ថា​លិខិត​នោះ​ត្រូវបាន​ផ្ញើ​ទៅកាន់​ព្រះ​មហាក្សត្រ​​នៅពេលណា​ នោះទេ​​ ប៉ុន្តែ​លោក សម រង្ស៊ី បា​និ​យ​យា​ថា រហូតមកទល់​ពេល​នេះ លិខិត​​នោះ​មិនទាន់​បានទទួល​ល​ទ្ឋ​ផល​នៅឡើយ​ទេ​។​

លោក សម រង្ស៊ី ក៏បាន​សរសេរ​លិខិត​ទៅកាន់​ប្រទេស​ជា​ហត្ថលេខី ទីក្រុង​ប៉ារីស​ផងដែរ ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ជា​លក្ខណៈ អន្តរ​ជាតិ​សម្រាប់​បើកផ្លូវ​ដល់​ការវិលត្រឡប់ របស់លោក​មកកាន់​ប្រទេស​កម្ពុជា​វិញ មុនពេល​ការបោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ ថ្ងៃទី​២៨ ខែកក្កដា​។​

ខណៈដែល​លោក សម រង្ស៊ី​មានទោស​ជាប់​នឹង​ខ្លួន​នោះ ការលើកលែងទោស​ពី​ព្រះ​មហាក្សត្រ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ការវិលត្រឡប់ របស់លោក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ តាមច្បាប់​នៃ​ប្រទេស​កម្ពុជា ការលើកលែងទោស ដល់​លោក​នឹង​មិនអាច​ធ្វើទៅ​បានឡើយ បើសិនជា​គ្មាន​ការយល់ព្រម​ពី​លោក​ហ៊ុនសែន​។​

ដូច្នេះ ការសម្របសម្រួល​ផ្នែក​នយោបាយ​មួយ​ចំ​បាច់ ត្រូវមាន​ដើម្បី​អាចឈាន​ដល់​ការលើកលែងទោស ពី​ព្រះមហាក្សត្រ ដែល​នឹង​ព្រះរាជទាន ការលើកលែងទោស តាម​សំណើ របស់​នាយករដ្ឋមន្ត្រី​៕​ ​

Related Articles

Back to top button
Close
Close