ជំងឺ​ផ្តា​សាយ​បក្សី​ សម្លាប់​កុមារម្នាក់ទៀត មកពីខេត្តកំពត

Cambodia News

កំពត៖ កាល​ពី​ថ្ងៃ​អង្គារ ទី​០២ ខែកក្កដា ​ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យដឹង​ថា កាលពីថ្ងៃអាទិត្យសប្តាហ៍​មុន កុមារី​ម្នាក់​ទៀត អាយុ​៦​ឆ្នាំ មកពី​ខេត្ត​កំពត បាន​ស្លាប់ ដោយសារ​ជំងឺផ្តាសាយបក្សី (H5N1) ​។​

H7N9ac-137947_xកុមារីម្នាក់នេះ ចាប់ផ្តើម​ឈឺចាប់ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​មាន​គ្រុនក្តៅ និង​ឈឺក្បាល​។ កុមារ​ម្នាក់​នេះ ត្រូវបាន​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ចាប់ពី​ថ្ងៃ​ទី​២៨​ ខែមិថុនា ដោយ​ទទួលបាន​ការព្យាបាល​ជាមួយ​ឱសថ Tamiflu​។ កុមារី​ម្នាក់​នេះ បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​២៨​ខែមិថុនា​។ ក្រសួង​សុខាភិបាល​កម្ពុ​ជា បញ្ជាក់ថា កុមារី​ម្នាក់​បាន​ប៉ះពាល់​ជាមួយ​​បក្សី​ស្លាប់ នៅក្នុង​ភូមិ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ជំងឺ​ផ្តាសាយ​បក្សី នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​កុមារ​នៅតែ​មាន​ភាព​ងាយ​រងគ្រោះ​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​ពួកគេ​ចូលចិត្តលេង​កន្លែងដែល​មាន​បក្សី​។​

​នេះ​ជា​ករណី​ជំងឺផ្តាសាយបក្សី​ទី​១៣ ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៣​នេះ​។ ​គួរបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៣​នេះ ជំងឺ​ផ្តាសាយ​បក្សី បាន​សម្លាប់​កុមារ​កម្ពុជា ចំនួន​៩​នាក់ ដែល​រួមមាន​ទាំង​ករណី​ចុងក្រោយ​នេះ​៕

Related Articles

Back to top button
Close
Close