ច្បាប់ក្នុងប្រទេសចិនអាចផ្ដន្ទាទោសកូនមិនទៅសួរសុខទុក្ខឪពុកម្ដាយចាស់ជរា
ប្រទេសចិនកំពុងតែលើកស្ទួយឲ្យ មានការ គោរពចាស់ទំមួយកម្រិតថ្មី ទៀត ដោយអាជ្ញាធរនឹងផ្តន្ទាទោសចំពោះកូនចៅណាដែលមិនទៅជួបសួរសុខ ទុក្ខម៉ែឪចាស់ជរា។
បើ តាមការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសចិន គេធ្វើការលើកឡើង និងគូសបញ្ជាក់អំពីស្ថានភាពរបស់មនុស្សចាស់ជរា ក្នុងខណៈពេលដែលកំពុងមានក្ដីបារម្ភអំពីការផលប៉ះពាល់នានាពីការ ដែលប្រទេសចិនកំពុងមានចំនួនជរាជនកាន់តែច្រើនឡើងនោះ។
ប្រទេស ចិនមានច្បាប់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់មនុស្សចាស់ផ្នែកផ្លូវកាយ ប៉ុន្ដែឥឡូវនេះច្បាប់បានកែប្រែដើម្បីបម្រើប្រយោជន៍ខាងអាម្មណ៍ របស់មនុស្សចាស់។ មានការតម្រូវថាកូនចៅត្រូវតែទៅលែង និងសួរសុខទុក្ខឲ្យបានញឹកញាប់ដល់ឪពុកម្ដាយដែលរស់នៅឆ្ងាយហើយ ដែលពឹងពាក់អាស្រ័យការរស់នៅទៅលើកូនដែរនោះ។
យ៉ាងណមិញច្បាប់ នេះបានរងការចំអកនៅតាមអ៊ីនធើរណិតថាមានភាពមិនច្បាស់លាស់ និងមានការលំបាកដើម្បីដាក់ឲ្យអនុវត្ត។ នៅក្នុងប្រទេសចិនមានពលករចំណាកស្រុកប្រមាណ២៥០លាននាក់ ហើយភាគច្រើនអាចមានលទ្ធភាពទៅលេងផ្ទះបានតែម្ដងប៉ុណ្ណោះក្នុងមួយ ឆ្នាំ៕ (Radio Australia)