កឹម សុខាសុំពន្យារពេលចូលទៅបំភ្លឺនៅតុលាការ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា នេះ លោកកឹម សុខា បានសុំពន្យារពេលក្នុងការចូលបំភ្លឺនៅតុលា ការសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះអោយចូលខ្លួននៅថ្ងៃទី២៧មិថុនា ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត។

ពាក្យសុំពន្យាបានដាក់ដោយមេធាវី កាលពីថ្ងៃពីថ្ងៃទី២៦ មិថុនា នេះបើតាមការបញ្ជាក់ពីលោកជួង ជូងី មេធាវីការពារក្តីអោយលោកកឹម សុខា។
គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបានលោកជុំ ម៉ី ជនរងគ្រោះនៃរបបខ្មែរក្រហមនៅគុកទួលស្លែងប្តឹងទារសំណង១ពាន់ ដុល្លា ពីបទថាបានបរិហាកេរ្តិ៍នៅគុកទួលស្លែងថា ជាគុកសិប្បនិមិត្ត។
កាលពីព្រឹកម៉ិញលោកកឹម សុខា ក៍បានបង្ហាញមុខនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស សង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យផងដែរ៕