ចិនខំពង្រឹងវិស័យលំហអាកាស
មានការរំពឹងថា យានអវកាស Shenzhou 10 របស់ចិនរួមទាំងអវកាសយានិកចិន៣រូបនឹងធ្វើដំណើរវិលត្រឡប់មកផែន ដីវិញនៅថ្ងៃពុធនេះ។
អវកាសយានិក បានបំពេញបេសកកម្មរបស់ខ្លួនចប់សព្វគ្រប់ក្រោយ ពីបានចូលចតជាមួយយានអវកាស Tiangong 1 ក្នុងលំហអាកាសចំនួន២លើក ជាទីដែលពួកគេបានធ្វើពិសោធន៍វេជ្ជសាស្រ្ដ និងបានធ្វើបាឋកថាមួយពីលំហអាកាសដល់កូនសិស្សសាលាជាច្រើននៅលើ ផែនដី។
ទៅទល់នឹងឆ្នាំ២០២០ ប្រទេសចិនមានគោលបំណងចង់សាងសង់ស្ថានីយ៍យានអវកាសអចិន្រ្ដៃយ៍មួយនៅក្នុងលំហអាកាសឲ្យបានសម្រេច។
រដ្ឋាភិបាល ក្រុងប៉េកាំងយល់ឃើញថា កម្មវិធីលំហអាកាសរបស់ខ្លួនដែលត្រូវចំណាយប្រាក់រាប់ពាន់លាន ដុល្លារ គឺជានិម្មិតសញ្ញាមួយនៃការល្បីរន្ទឺកេរ្ដិ៍ឈ្មោះលើឆាកអន្ដរជាតិ និងការរីកចម្រើនខាងបច្ចេកវិទ្យារបស់ចិន៕(Radio Australia)