គ.ជ.ប គ្រោងបង្ហាញការិយាល័យបោះឆ្នោត
Cambodia News
ភ្នំពេញ៖ នាថ្ងៃទី ២៧ មិថុនា ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា នឹងបើកកិច្ចប្រជុំមួយ ជាមួយគណបក្សនយោបាយទាំង៨ ដែលមានឈ្មោះនៅក្នុងបញ្ជី សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៥ នៅទីស្នាក់ការកណ្ដាល ក្នុងបរិវេញ ក្រសួងមហាផ្ទៃ ដើម្បីបង្ហាញ ប្រាប់ពីការិយាល័យបោះឆ្នោត ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក មាន សាទិ សមាជិក គ.ជ.ប ដោយមានការចូលរួមផងដែរ ពីបណ្ដាអង្គការសង្គមស៊ីវិល អ្នកយកព័ត៌មាន រួមទាំងក្រុមអ្នកសង្កេតការណ៏ជាតិ និង អន្តរជាតិ ៕