នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងជួបប្រធានាធិបតីឥណ្ឌូណេស៊ីអំពីការបញ្ឈប់ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនធ្វើដំណើរតាមទូក
គណបក្សបៃតងបរិស្ថាននិយមរបស់ ប្រទេស អូស្ត្រាលីបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី Julia Gillard ទៅប្រទេសឥណ្ឌូណេស៊ីនៅខែក្រោយនេះ គឺទស្សនកិច្ចចុងក្រោយមួយដើម្បីព្យាយាមបញ្ឈប់ចំនួននៃអ្នកស្វែង រកសិទ្ធិជ្រកកោនដែលធ្វើដំណើរមកដល់អូស្រ្ដាលីតាមទូក។
នេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទីបី រវាងលោកស្រី Julia Gillard និងប្រធានាធិបតីឥណ្ឌូ ណេស៊ីលោក Susilo Bambang Yudhoyono ។
របៀបវារៈក្នុងកិច្ចប្រជុំនេះ នឹងលើកឡើងអំពីជនភៀសខ្លួន ហើយមេដឹកនាំគណបក្សបៃតង លោកស្រី Christine Milne មានប្រសាសន៍ថាលោកស្រី Gillard គួរតែយកដំណើរទស្សនកិច្ចនេះដើម្បីប្រកាសពីការបង្កើនចំនួន ជនភៀសខ្លួនដែលប្រទេសអូស្ត្រាលីទទួលយកឲ្យមកតាំងទីលំនៅក្នុង ប្រទេសអូស្រ្ដាលី៕ (Radio Australia)