១៦​ថ្ងៃ​ទៀត​​វិមាន ​ឈ្នះ​ឈ្នះ​ នឹង​សម្ពោធ​ជា​ផ្លូវការ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ ​នៅសល់តែ​១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​កម្ពុជា ​សម្ពោធ​ជា​ផ្លូវការ​នៅ​វិមាន​ ឈ្នះ​ឈ្នះ​ និង​ប្រារព្ធ​ពិធី ​អបអរសាទរ​ខួប​លើក​ទី​២០ ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ និង​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ ​ឈ្នះ របស់​សម្ដេច តេ​ជោ​ ហ៊ុន សែន (១៩៩៨–២០១៨)​ហើយ ហើយ​កម្មវិធី​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​អធិក​អធម្ម​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​នៅ​ប្រទេស​កម្ពុជា​។​

វិមាន ឈ្នះ ឈ្នះ​គឺជា​សំណង​និមិត្តរូប​តំណាង​ឲ្យ​វរៈ​ភាព​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​សម្តេច ​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់​បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ទាំងមូល​ ហើយ​មិនតែប៉ុណ្ណោះ​វិមាន​ដ៏​ប្រវត្តិសាស្ត្រ​នេះ​ នឹង​ក្លាយ ​ទៅជា​មរតក​ជាតិ​និង​សារមន្ទីរ​ជាតិ​ដ៏​ធំ​សម្រាប់​កម្ពុជា​ និង​ជាងនេះទៅទៀត​សំណង់​នេះ ​នឹង​ក្លាយទៅជា​និក្ខេប​ទ​សម្រាប់​នាយទាហាន​សកម្ម​ជំនាន់​ក្រោយ​ផងដែរ​។

សំណង់​វិមាន ឈ្នះ​ឈ្នះ បាន​ចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ ដោយ​ទំហំ​ដី​៨​ ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ​ថវិកា​ដែល​ចំណាយ​សាងសង់​នូវ​វិមាន​នេះ​គឺជា​ថវិកា​បដិភាគ​រប​ស់​រាជ​រដ្ឋាភិបាល​ដោយ​ពុំ​ទាក់ទង​នឹង​ថវិកា​របស់​រដ្ឋ​នោះឡើយ​។

វិមាន​នេះ​ តំណាង​ឲ្យ​វរៈ​ភាព​របស់​សម​មិត្ត​ហ៊ុន សែន​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ពត​។​មួយវិញទៀត​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ ​នេះ​គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត​ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ ​ហើយ​រួម​ទាំង​ជា​និម្មិត​រូប នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា ទទួល​បាន​ក្រោយពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក​ និង​ក៏​ទុកជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕

 

Related Articles

Back to top button
Close
Close