ចោរ​ប្លន់​ម៉ូតូ​ ២នាក់​ត្រូវ​ប្រ​ជា​ពល​រដ្ឋ​វាយ​ស្ទើរ​ស្លាប់​

Cambodia News

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​២​ និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែមិថុនា​ ​​​ចោរប្លន់​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ស្វាគមន៍​ ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ស្ថិត​ក្នុងភូមិ​ចម្ការ​ឳ​ឡឹ​ក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

cam00703ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច​ មានឈ្មោះ​សំរិត​ សារី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើត​ហេតុ​ខាងលើ​ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ឈាម​ជ្រូក​លាយ​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AU-7474​ ។​

តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​រក​ទិញ​បបរ​ហូប​នៅ​មុខ​ ផ្សារ​ជិន​ជូ​រី​ផ្លា​ហ្សា​ ពេល​ហូប​រួច​ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​បាន​គោះ​ទ្វារ​អ្នក​ផ្ទះ ​ឲ្យ​បើក​ ស្រាប់តែ​ពេល​នោះ​ក៏​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​ មិន​ចាំ​ស្លាក​លេខ​មក​ឈប់​នៅ​ជិះ​ជន​រង​គ្រោះ​ ហើយ​បាន​យក​ដំបង​សំដៅ​មក​វាយ​លើ​ជន​រង​គ្រោះ​ ។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ចាប់​ដំបង​ជាប់​និង​បាន​ប្រតាយប្រតប់​ជាមួយ​ ជនសង្ស័យ​២​នាក់​ដែល​ចុះ​ពីលើ​ម៉ូតូ​មក​វាយ​ខ្លួន​ ។​

ស្រប​ពេល​ប្រតាយប្រតប់​ជន​រង​គ្រោះ​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​ ពេល​នោះ​អ្នក​ជិតខាង​ឭ​ក៏​បាន​ចេញ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​ ទាំង​២​នាក់​វាយ​យ៉ាង​ចាស់ដៃ​ដោយ​មិន​ឲ្យ​ដៃ​រួច​ទេ​ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​សល់​ដង្ហើមចង្រិត​ ។​ ចំណែក​ជនសង្ស័យ​ដែល​នៅ​លើ​ម៉ូតូ​អាយ​ខុន​នោះ​ពេល​ឃើញ​ប្រជាពលរដ្ឋ​វាយ​ បក្ខពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ ។​

ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​មន្ត្រី​នគរបាល​មូលដ្ឋាន​មក​ធ្វើ​អន្តរាគមន៍​ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​នគរបាល​ប៉ុស្តិ៍​​​៕ ដោយ៖ ហេង នាង​

 

 

Related Articles

Back to top button
Close
Close