ប៊ុន​ ផៃ​លីន ​ដូរ​ប្រុស​ដូច​ដូរ​សម្លៀក​បំពាក់​

Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំ​ពេញ​៖​ តារា​ច​ម្រៀ​ង​​​ដែល​​ល្បី​​ខាង​​​បញ្ចេញ​​ភា​ព​​​សិច​​​​ស៊ី​ ​នា​ង ប៊ុ​ន ផៃ​​​លីន​ ​កា​ល​ពី​៤​ខែ​​មុ​ន ​លេច​​ឮ​​ថា​ ​នា​ង​​​កំពុ​ង​មា​ន​​​ទំ​នា​ក់​ទំនង​​ស្នេ​ហា​ជា​មួយ​បុរ​ស​​ម្នា​ក់​​នៅ​​ប្រ​ទេស​អូ​ស្ត្រា​លី ​ដែ​លមា​​ន​​​វ័​យ៥​​៣ឆ្នាំ​។ ​

Cam1​​ប៉ុន្តែ​ថ្មី​​ៗ​នេះ ​​បែរ​​​ជា​មា​ន​​​ព័​ត៌មា​ន​​​ថា​ ​នា​ង​​ត្រូ​វ​​​បុ​រ​ស​​​ម្នា​ក់​​​នៅ​​​ប្រ​ទេ​ស​​​បា​រាំ​ង​​ចា​​ប់ចិ​ត្ត​​​ស្រ​លា​ញ់​ និ​ង​​​បា​ន​​​ឲ្យ​​​នា​ង​​ឡើ​ង​ទៅ​​​ជួ​ប​​​បុ​រ​ស​​​នោះ​​​ដ​ល់​​ប្រ​ទេ​ស​​បា​រាំ​ង​​ទៀ​ត​ផ​ង។​ ​ទោះ​យ៉ា​ង​ណា​ ​ប៊ុ​ន​ ​ផៃ​​លី​ន​ ​អះ​អា​ង​ថា​ ​នា​ង​​​ស្មោះ​​​តែ​​បុ​រ​ស​​​នៅ​​​អូស្ត្រា​លី​​​ប៉ុ​ណ្ណោះ​ ។​

​​ទា​ក់ទិ​ន​នឹ​ង​​​រឿ​ង​រ៉ា​វ​​​ស្នេ​ហា​​រ​ប​ស់​ក​ញ្ញា​ ​ប៊ុ​ន​ ​​ផៃ​​​លី​ន ​​ត្រូវ​​បាន​​​គេ​​ដឹ​ងថា​ ​នា​ង​​​បា​ន​​ឆ្ល​ង​កា​ត់​​​ជា​មួ​យ​នឹ​ង​រឿ​ង​រ៉ា​វ​​​ស្នេ​ហា​​ជា​​​ប​ន្ត​ប​ន្ទាប់​ ​រ​ហូ​ត​ដល់​​មា​ន​​អ្ន​ក​​​និ​យម​តា​ម​ដា​ន​​រឿ​ង​រ៉ា​វ​​​រ​ប​ស់​​អ្នកសិល្បៈ​​បានលើក​ឡើង​​ថា​ ប៊ុន ផៃ​​​លី​ន​ ដូ​រ​​​ប្រុ​ស​​​ដូច​​ដូរ​​សម្លៀ​ក​បំពាក់​​​អ៊ី​ចឹ​ង​។ ​

ដូ​ចជា​ខណៈ​នាង​កំ​ពុងមា​ន​​ទំ​នាក់​ទំ​ន​ង​​ស្នេ​ហា​​​ជា​មួ​យ​​បុរស​​ម្នាក់​នៅ​​​អូ​ស្ត្រាលី ​ស្រា​ប់តែ​​​ជា​មួ​យ​គ្នា​​នោះ​ ក៏​​លេ​ចចេ​ញ​​ព័ត៌មាន​​​ថា​ ​នាង​​បាន​ធ្វើ​​​ដំណើរ​​ទៅ​កម្សា​ន្ត​​​នៅ​​ប្រ​ទេស​​បារាំ​ង ​ដើម្បី​ស្កាត់​​ជួ​ប​​បុរស​​​ម្នាក់​ផ្សេ​​ង​ទៀត​​​ទៅ​វិញ។

ទោះ​យ៉ា​ង​ណា​ ទា​ក់​​​ទិន​​​នឹ​ង​​រឿ​ង​រ៉ាវ​​​ស្នេ​ហា​​​​ដែ​​ល​​បា​ន​​​លេ​ច​ឮ​​នេះ​ ​ត្រូ​វ​បា​ន​​នា​ង​ ​ប៊ុ​ន​ ​ផៃ​​លី​ន​ ​ចេ​ញមុ​ខ​​​បដិ​សេ​ធ​ ​និង​​ច្រានចោ​ល​ទាំ​ងស្រុង​​ថា ​អ្វីដែល​​គេ​​បាន​​និយាយថា​ នាង​​កំពុង​​សាង​​ស្នេហា​ជា​មួយ​​បុរស​​ម្នាក់​​រស់នៅ​​ប្រទេស​​បារាំង​​នោះ មិ​នមែ​នជា​ការ​ពិត​ទេ​។

នាង​​និយាយថា​ «ខ្ញុំ​​ពិតជា​​បាន​​ទៅ​​កម្សាន្ត​​នៅ​ប្រ​ទេស​​បារាំង​​ពិត​មែន ​ថែមទាំង​​បាន​​ដើរលេ​ង​ជាមួ​យ​បុរ​ស​ម្នាក់​​ដែល​ជា​មិ​ត្តភក្តិ​​ស្និ​ទ្ធ​ស្នាល​​ ទៀតផ​ង មិ​ន​នឹក​ស្មានថា ​មាន​​គេ​យល់​ច្រឡំ​ថា​​ខ្ញុំ​និ​ង​មិ​ត្ត​ម្នាក់​​នោះ​ជា​​សង្សារ​​នឹង​គ្នា​​សោះ»។​

នាង ​ប៊ុន ​ផៃ​លីន ​អះអាងថា​ នាង​​មិន​​បានធ្វើ​​អ្វី​លើ​សលស់​​ជាមួយ​​បុរស​ម្នាក់​​នោះទេ ​ហើយក៏​​មិនបា​ន​ធ្វើ​​អ្វី​ដូចដែ​ល​គេ​បាន​លើកឡើង​​នោះដែរ។​ ជាមួ​យគ្នានេះដែ​រ ប៊ុ​ន ផៃ​​លីន ​បន្ត​និ​យាយ​​ទាំង​ចេ​ញមុខ​​ថា «ប្រ​សិនបើ​​ខ្ញុំ​មា​ន​ស​ង្សារ​​ថ្មី​នៅ​​ប្រទេស​​បារាំង តើ​​សង្សារ​​ខ្ញុំ​​នៅ​ប្រ​​ទស​អូ​ស្ត្រាលី​​នោះ ទុក​​នៅឯណា​? ហើយ​​ខ្ញុំ​ក៏​​សូម​​បដិសេធ​​ចំពោះ​ពា​ក្យ​ ដែ​ល​​គេ​​​និយាយថា​ ខ្ញុំ​​ដូរ​​ប្រុស​​ដូច​ដូរ​​ខោអាវ​​នោះដែ​រ»។

​ប៊ុន ផៃ​​លីន ​បន្ត​​និយាយថា​ នាង​​និង​ស​ង្សារ​នៅ​​ប្រទេស​​អូស្ត្រាលី​​នោះ គឺ​​នៅតែ​មាន​ទំនាក់ទំ​នង​ល្អ​​ជាមួយគ្នា ​និង​​យល់ចិ​ត្ត​គ្នា​​ច្បាស់​ណាស់​ ថែមទាំ​ង​ទាក់​ទង​គ្នា​​រាល់ថ្ងៃ​​តាម​​ទូរស័ព្ទ​​មិន​​លស់​​ពេល​ទៀ​តផង។ ​នាង​បា​ន​អះអាង​ថា ខ្លួ​ន​នាង​​មួយ ​មិន​​ជិះទូក​ពី​រ​ជាដាច់ខា​ត។

ទន្ទឹមនឹ​ង​​ការអះអា​ង​បែប​នេះ ប៊ុន ​ផៃ​លីន​ ក៏​បង្ហើប​​ឲ្យ​ដឹង​ថា រវា​ង​នាង​​និង​​សង្សារ​​នៅ​ប្រទេស​អូ​ស្ត្រាលី​នោះ​ នឹងមា​ន​គម្រោង​​រៀបការ​​ជាមួយគ្នា​​នៅ​ចុងឆ្នាំ​២០១៣ ​នេះ​ទៀតផ​ង៕ ​ស.រ​

Cam4Cam2Cam3

Related Articles

Back to top button
Close
Close