ក្រសួងសុខាភិបាលប្រកាសអាសន្នពីជម្ងឺគ្រុនចាញ់
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី ១៨ មិថុនា នេះ ក្រសួងសុខាភិបាល បានប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់តំបន់ បង្កើនការប្រុងប្រយ័តចំពោះជម្ងឹគ្រុនឈាម ខណៈដែលរដូវ វស្សាបានចូលមកដល់។
ប្រធានមជ្ឈមណ្ឌលកំចាត់ជម្ងឺគ្រុនចាញ់ បំណកសាស្ត្រ និង ប៉ារ៉ាស៊ីតសាស្ត្រ នៃក្រសួងសុខាភិបាល លោក ច ម៉េងចូ បានថ្លែងថា បើទោះបីជាវត្តមានជម្ងឺគ្រុនបានថមថយពីកម្ពុជាគួរឲ្យកត់សម្គាល់ ហើយក្ដី ប៉ុន្តែវានៅតែជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ។
គួរបញ្ជាក់ថា មេរោគគ្រុនចាញ់បានចម្លងទៅកាន់មនុស្ស តាមរយៈមូសដែកគោលញី ។ ករណីនេះត្រូវបានគេរកឃើញភាគច្រើន នៅតាមតំបន់ព្រៃ ៕