អ្នក​ភូមិ​បឹង​កក់​លត់​ជង្គង់​សុំអន្ត​រាគមន៍​ពី​សម្តេច​ម៉ែ ​

Cambodia News

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៨ មិថុនា នេះ​ ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ បាន​នាំគ្នា​លត់​ជង្គង់ ស្រែក​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ នៅ​មុខ​ព្រះបរម រាជ​វាំង​​ ដើម្បី​រក​យុត្តធម៌​ជូន​អ្នក​ស្រី យ៉ោម បុប្ផា​ សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំឃាំង។

ពលរដ្ឋបឹងកក់ ត្រូវសមត្ថកិច្ចរារាំង មិនឲ្យចេញពីតំបន់បឹងកក់។
ពលរដ្ឋបឹងកក់ ត្រូវសមត្ថកិច្ចរារាំង មិនឲ្យចេញពីតំបន់បឹងកក់។

​​អ្នក​ស្រី យ៉ោម បុប្ផា​ សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ​​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាត់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​ចំនួន ​៣ ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់ ៦០ លាន​រៀល​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ពាក់​ព័ន្ធ​នឹង​ករណី​​​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​សម្រេច​រក្សា​សាលក្រមនេះ ប៉ុន្តែ​បាន​ព្យួរ ១ឆ្នាំ​នៃ​ទោស​៣​ឆ្នាំ​នោះ។

កាលពីម្សិលមិញ កង​កម្លាំង​សមត្ថកិច្ច​រាជធានី រាប់​រយ​នាក់ បាន​ធ្វើ​ការ​រាំង​ខ្ទប់​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០ នាក់ មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ទី​ដែល​គណៈ​ប្រតិភូ មក​ពី​បណ្តា​ប្រទេស​ចំនួន​១២០ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​កំពុង​ជួប​ប្រជុំ​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​នោះ​ឡើយ៕

Related Articles

Back to top button
Close
Close