គ.ជ.ប គ្រោងរៀបចំពិធី ទទួលទឹកខ្មៅ ព្រឹកស្អែក
Cambodia News

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យដឹងថា ខ្លូននឹងរៀបចំពិធីទទួលទឹកខ្មៅជ្រលក់ដៃ ជាអំណោយរបស់ប្រទេសឥណ្ឌា តម្លៃ ៨៣ម៉ឺនដុល្លារ សម្រាប់បំរើឲ្យការបោះឆ្នោតជាតិ អាណត្តិ ទី៥ ថ្ងៃទី ២៨ កក្កដា ខាងមុខ នាវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា ស្អែកនេះ។
ពិធីនេះធ្វើនៅទីស្នាក់ការកណ្ដាលរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ដែល មានការចូលរួមជាអធិបតីពីសំណាក់លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប និង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជាលោក Denis HK. Patnaik ៕