សមត្ថ​កិច្ច​រារាំង​អ្នក​ភូមិ​បឹង​កក់​មិន​ឲ្យ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋម​ន្ត្រី​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា នេះ​ សមត្ថកិច្ច​ជិត​១០០​នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់ និង​អាវុធ​ បាន​រារាំង​ស្ត្រី​នៅ​តំបន់​បឹង​កក់​ជិត ​៥០​នាក់​មិន​ឲ្យ​ដង្ហែ​ក្បួន រក​អន្តរា​គមន៍​ពី​នាយក​រដ្ឋមន្ត្រី រឿង​ជម្លោះ​ដីធ្លី និង​ដោះលែង ​អ្នកស្រី យ៉ោម បុប្ផា ។​

​Cam
សកម្មភាពសមត្ថកិច្ចរារាំងអ្នកភូមិបឹងកក់

ការ​រាំង​នោះ បាន​ធ្វើឡើង​នៅ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ ​ខណៈ​ដែល​អ្នក​ភូមិ​ធ្វើ​រូប​ទីង​មោង​ចំនួន​១១​នាក់ តំណាងអោយ​អាជ្ញាធរ​មូលដ្ឋាន តំ​ណាង​​​ក្រុមហ៊ុន​ស៊ូ​ការ​គូ​អ៊ី​ន ​ដែល​ពួកគេ​ថា បាន​រំលោភ​យក​ដី អតីត​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក កែប ជុតិមា មន្ត្រី​តុលាការ ដែល​អ្នក​ភូមិ​ចោទថា ជា​អ្នក​រំលោភ​​លើ​អនុក្រឹត្យ​នាយករដ្ឋមន្ត្រី និង​ឃុបឃិត​គ្នា​បង្កើតឲ្យមាន​ការចាប់​ខ្លួន​សកម្មជន​ដីធ្លី​ អ្នកស្រី​ យ៉ោម ​បុប្ផា ​ដាក់​ពន្ធនាគា​រ ។​

តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ​ទេព វ​ន្នី អះអាងថា អ្នក​ភូមិ​មាន​គម្រោង អូស​រូប​ទីង​មោង​១១​រូប នេះ​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដើម្បី​​ទៅ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី​ឲ្យដឹងថា អ្នកស្រី ​យ៉ោម​ បុ​បា្ផ ដែ​ល​កំពុង​ជាប់​ពន្ធនាគារ​នោះ មិន​មាន​កំហុស​ទេ។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​មាន​កំហុស​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​នោះ គឺ​មន្ត្រី​ទាំង​១១​រូប​ពលរដ្ឋ​កំពុង​តែ​ទាក់​ក​ហូ​ស​តាម​ថ្នល់​នោះ​ទៅវិញ​ទេ៕

Related Articles

Back to top button
Close
Close