បែក​ធ្លាយព័​ត៌​មាន​ ថ្នាក់​ដឹក​នាំ​គណប​ក្ស​ សង្គ្រោះ​ជាតិ​ ចង់​ដក​លោក ​កឹម​ សុខា ​ចេញ ​ពី​ប្រធាន​ស្ដី​ទី

Cambodia News

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានមួយចំនួន  ដែលលួចបង្ហើប និងមិនទាន់ផ្លូវការពីមន្ដ្រី គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្នុង រយៈ​ពេលថ្មីៗនេះ ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែមានរឿងរ៉ាវ ច្របូកច្របល់ទាំង រឿងផ្លូវភេទ និង​បញ្ហាជាមួយប្រជាពលរដ្ឋ  ទូទាំងប្រទេស បានធ្វើឱ្យថ្នាក់ដឹកនាំ និងសមាជិកសំខាន់ៗ របស់គណបក្សប្រឆាំងមួយនេះ មិនបាន គាំទ្រ និង​ចង់ទាមទារឱ្យដកលោក កឹម សុខា ចេញពីប្រធានគណបក្សស្ដីទី ។

លោក កឹម សុខា ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ
លោក កឹម សុខា ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ

យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានខាងលើ នេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់មួយរូប និងជា បេក្ខភាពតំណាងរាស្ដ្រ លេខរៀងទី១ មណ្ឌល​ខេត្ដ​កំពត របស់​គណ​បក្ស​ង្គ្រោះ ជាតិ លោក ជា ប៉ូច បានបដិសេធ និងច្រាន ចោលទាំងស្រុង ហើយ​ក៏ពុំមានព័ត៌មានខាង លើ​នេះ​កើត​ឡើង​នោះ​ឡើយ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ ប្រធានគណបក្សស្ដីទី នៃបក្សប្រឆាំងមួយ នេះ បាន និងកំពុងប្រឈមមុខរឿងធំៗ ចំនួន២ ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ នោះ គឺការប្រឈមមុខប្រជាពលរដ្ឋស្ទើរ ទូ ទាំងប្រទេស ជាពិសេស អ្នក​ដែល​ធ្លាប់ឆ្លង កាត់សម័យប៉ុលពត ដែល​​លោកបាននិយាយ ថា គុក​ទួល​ស្លែង​ជា​គុក សិប្បនិម្និតរៀបចំ ឡើង ដោយប្រទេសវៀតណាមហើយបាន ធ្វើ​ឱ្យ​ផ្ទុះ​បាតុ​កម្ម​នៅ​ទូទាំ​ង​​ប្រទេសប្រឆាំងនឹងរូបលោក កាលពីថ្ងៃអាទិត្យ ទី០៩ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅ ។

ស្របពេលដែលមានបាតុកម្ម ដោយ អហិង្សា ប្រឆាំង​មេដឹក​នាំ​គណបក្ស​ប្រឆាំង រូបនេះ លោក កឹម សុខា បានជួបប្រទះរឿង ផ្ទាល់​ខ្លួន​មួយ​​ទៀត គឺ​ទាក់​ទងនឹង ប្រពន្ធចុង រួមជាមួយម្ដាយក្មេក ព្រមទាំងកូនចិញ្ចឹម ២ នាក់ បានស្កាត់ទៅជួបលោកគ្រប់ទីកន្លែង ដើម្បីទារប្រាក់ ១​ម៉ឺន​ដុល្លារ​ក្នុង​ការ​​ចិញ្ចឹម កូន និងយកទៅព្យាបាល ជំងឺខ្លួនឯង៕

Related Articles

Back to top button
Close
Close