លោកខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានជំនាន់ក្រោយមានការទទួលខុសត្រូវខ្ពស់លើវិជ្ជាជីវៈសារព័ត៌មាន
Cambodia News

ភ្នំពេញ៖ នៅក្នុងសិក្ខា សាលាស្តីពី តួនាទីវិទ្យុក្នុងការគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយ ធម្មជាតិ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «អ្នកយកព័ត៌មានជំនាន់ក្រោយមានទំនួលខុសត្រូវលើផ្នែកវិជ្ជាជីវៈ របស់ខ្លួនក្នុងការយកព័ត៌មាន ក៏ដូចជាការសរសេរអត្ថបទ»។
លោករដ្ឋមន្ត្រីបានបន្តថា ជាការពិត វិជ្ជាជីវៈសារព័ត៌មាន គឺជាវិជ្ជាជីវៈមួយសេរី មិនកំណត់កម្រិតចំណេះវិជ្ជា និងសញ្ញាបត្រទេ ។ អ្នកសារព័ត៌មានម្នាក់ដែលសរសេរអត្ថបទបានល្អ ត្រូវមានគំនិតច្នៃប្រឌិតដោយខ្លួនឯងផ្ទាល់ និងចូលរួមពីសមាគមអ្នកសារព័ត៌មានក្នុងការជួយបង្ហាត់បង្ហាញ ពីអ្វីដែលត្រូវនឹងទិសដៅ ហើយសមាគមនោះត្រូវតែមានភាពរឹងមាំផ្នែកវិន័យ និងជួយបណ្តុះបណ្តាលផងដែរ៕