អង្គរក្សលោក កឹម សុខា វាយ ម្តាយក្មេក អតីតប្រពន្ធចុង ឲ្យរងរបួសធ្ងន់
Cambodia News
ព្រៃវែង៖ ម្តាយក្មេក និង អតីតប្រពន្ធចុង របស់ កឹម សុខា ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ លោកស្រីកែវ សុវណ្ណរី ត្រូវបានក្រុមអង្គរក្សលោក កឹម សុខា ប្រតាយប្រតប់ និងធាក់ត្រូវ ដើមទ្រូង របួស យ៉ាងដំណំ ខណៈលោកស្រី បានទៅជួបលោក កឹម សុខា ដើម្បីទារលុយ ថ្លៃចិញ្ចឹមកូន នៅ ក្នុង វេទិកា សំណេះសំណាល ជាមួយសកម្មជន គណបក្សសង្គ្រោះជាតិ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា នៅម៉ោងប្រមាណជា៨ព្រឹក ស្ថិតនៅផ្លូវលេខ១១ ក្នុង សង្កាត់កំពង់លាវ ក្រុងនិងខេត្តព្រៃវែង ម្តាយក្មេក និងប្រពន្ធចុង របស់លោក កឹម សុខា បាន ទៅទារលុយពីលោក កឹម សុខា ឲ្យជួយចិញ្ចឹម ចៅ និងកូនរបស់គាត់ ព្រោះតែមានជីវភាពលំបាក។
នៅពេលទៅដល់ នៅក្នុងវេទិកាសំណេះសំណាលនោះ ម្តាយក្មេករបស់ លោក កឹម សុខា ឈ្មោះ សម ផល្លា បានលូកដៃទៅចាប់ដៃរបស់លោក កឹម សុខា ប៉ុន្តែត្រូវបានក្រុមអង្គរក្សគ្រាកចេញ ហើយក្មួយស្រីរបស់លោក ក៏បានចូលវាយទៅលើរូបគាត់ ឲ្យរងរបួសធ្ងន់ បច្ចុប្បន្នលោកស្រី កែវ សុវណ្ណរី និងម្តាយ ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត្រក្នុងរាជធានីភ្នំពេញ៕