លោក ​ឈាង ​វុន​ ដេញលោ​ក​ សុន​ ឆៃ​ ចេញ​ពីរដ្ឋស​ភា​

Cambodia News

លោក សុន ឆៃ
លោក សុន ឆៃ

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៣នេះ​ លោក ឈាង វុន ប្រធាន​គណៈ​កម្មការ​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា​កម្ពុជា បាន​បណ្តេញ លោក សុន ឆៃ ចេញពី​សភា ខណៈពេល​កំពុង​ធ្វើ​សន្និសីទកាសែត ស្តីពី​ការសម្រេច​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ ២៩​រូប មកពី​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ឋិ​មនុស្ស និង​គណបក្ស​នរោត្តម រណ​ប្ញ​ទ្ធិ ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​លោក ឈាង វុន ដេញ លោក សុន ឆៃ គឺ​ដោយសារ​លោក សុន ឆៃ គ្រោង​នឹងធ្វើ​សន្និសីទ ពាក់ព័ន្ធ​ទៅនឹង​រដ្ឋសភា ក្នុងការ​សម្រេច​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ ២៩​រូប មកពី​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ឋិ​មនុស្ស និង​គណបក្ស​នរោត្តម​រណ​ប្ញ​ទ្ធិ​។​

លោក ឈាង វុន បាន​បន្តថា ដោយ​លោក សុន ឆៃ មិនមែនជា​សមាជិកសភា​ទៀត​ទេ ដូច្នេះ​លោក សុន ឆៃ គ្មាន​សិទ្ធ​ចូល​រដ្ឋសភា​ទេ​៕​

Related Articles

Back to top button
Close
Close