បង្រ្កាប​ទី​តាំង​ម៉ាស្សា​ បង្ក​ប់​សេវា​ផ្លូវ​ភេទ​ នៅ​សណ្ឋា​គារ​ប៉ារីស​

Cambodia News

ភ្នំពេញ៖ ​កាល​ពី​រសៀលម៉ោង៣ ​ថ្ងៃទី៩ ខែមិថុនា​ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការ ជួញ​ដូរ​មនុស្ស និងការពារអនីតិជន នៃ​ស្នង​ការ​ដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ តំណាង​អយ្យ​ការ​អម សាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប ទីតាំងម៉ាស្សា បង្កប់​សេវា​ផ្លូវ​ភេទ​នៅ​សណ្ឋា​គារ​ប៉ារីស ស្ថិតក្នុងទឹកដីខណ្ឌ ៧មករា។

លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាន​មាន​ប្រ​សាសន៍ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពីទទួល​បាន​បទ​​បញ្ជាពីលោកស្នងការ និងស្នងការរងនគរបាល រាជធានីភ្នំពេញ ប៉ែន រ័ត្ន រួច​មក លោក​ក៏បាន​ដឹកនាំ កម្លាំង ចុះធ្វើការបង្ក្រាបជា បន្ទាន់ដោយ ក្នុងនោះបានឃាត់ខ្លួនថៅកែ ឈ្មោះ គួយ គាក់ អាយុ​ជាង៣០ឆ្នាំ អ្នក​គិត​លុយម្នាក់ អ្នកអនាម័យ៣នាក់ និងនារីម៉ាស្សា៣៥នាក់ទៀត។

លោកបន្តថា ថៅកែរូបនេះស្ថិតនៅ ក្រោមការសាកសួរពីកក្រុមសមត្ថកិច្ច របស់លោក ហើយ​ចំណែក​អ្នកអនាម័យ ព្រមទាំងនារីម៉ាស្សា ទាំង៣៥នាក់នោះ អាចនឹងធ្វើការដោះលែងវិញ៕

 Cam

Related Articles

Back to top button
Close
Close