សំណុំរឿង យ៉ោម បុប្ជា លើកពេលប្រកាសទៅថ្ងៃទី ១៤ មិថុនា
Cambodia News

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៥ មិថុនា តុលាការសាលាឧទ្ធរណ៍ បានប្រកាសលើកពេលជំនុំជម្រះសំណុំរឿងអ្នកស្រី យ៉ោម បុប្ជា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់ ទៅល្ងាចថ្ងៃទី១៤ ខែមិថុនាខាងមុខបន្តទៀត ដោយសារតែសួរសាក្សី រួមទាំងមេធាវីសងខាងមិនទាន់អស់។
ក្នុងសវនាការរបស់តុលាការកំពូល បានប្រកាសលើកពេលជំនុំជម្រះ ដោយនៅមានសាក្សីសំខាន់ចំនួន៦រូបទៀត នឹងត្រូវឡើងបំភ្លឺចំពោះ សំនុំរឿងនេះនៅថ្ងៃទី១៤ ខែមិថុនា ដោយសារអស់ពេល ដូច្នេះហើយទើបតុលាការសម្រេចលើកពេល សំនុរឿងនេះទៅបន្តនៅថ្ងៃបន្ទាប់។
គេសង្កេតឃើញ នៅខាងក្រៅមុខសាលាឧទ្ធរណ៍ឯណោះវិញ មានក្រុមអ្នកតវ៉ាពីរក្រុម ដែលក្នុងនោះ មួយក្រុមគឺទាមទារឲ្យមានការដោះលេងអ្នកស្រី យ៉ោម បុប្ផា ចំណែកមួយក្រុមទៀត ទាមទារឲ្យរក្សាការផ្តន្ទាទោសមកលើអ្នកស្រី។ ទោះបីជាក្រុមអ្នកតវ៉ា ចំនួនពីរក្រុម ក្នុងគោលបំណងខុសគ្នាក៏ដោយ ប៉ុន្តែគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ៕