រថ​យន្ត​មួយ​គ្រឿង​បើក​ថយ​ក្រោយ​បំបុក​ផ្ទះ​ស្ត្រី​ម្នាក់​ សង្ស័យ​ស្នេហ៍​ត្រី​កោណ​

Cambodia News

ហេង នាង​

ភ្នំពេញ ៖ កាល​ពី​វេលា​​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤ មិថុនា រថ​យន្ត​១​គ្រឿង​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ​៩១​បាន​បើក​ថយ​ក្រោយ​បំបុក​ផ្ទះ​ ស្ត្រី​ម្នាក់នៅ​​បុរី​ព្រីន​ថោន​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប​ ខណ្ឌ​​​ពោធិ៍​សែន​ជ័យ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ទ្វារ​ខាងមុខ​ទាំង​ស្រុង​ រួច​បើក​គេច​បាត់​ ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ខណៈ​ពេល​​ស្ត្រី​ម្ចាស់​ផ្ទះ​​កំពុង​ស្ថិត​នៅក្នុង​ផ្ទះ​ស្រាប់​តែ​​​មាន​រថ ​យន្ត​ម៉ាក​កាមរី​ស៊េរី​៩១​ពណស​១​គ្រឿង​បើក​ទៅ​ឈប់​​នៅខាង​មុខ​ផ្ទះ​បាន​ បន្តិច​ ក៏​បើក​បត់​តម្រង់​គូទ​ចំ​ទ្វារ​ផ្ទះ​​ខាង​លើ​រួច​បើក​ថយ​ក្រោយ​ក្នុង​ល្បឿន ​យ៉ាង​លឿនបំបុក​​​ទ្វារ​ផ្ទះ​នោះ​បាក់​ខូច​ខ្ទេច​ខ្ទី​ ហើយ​​បើក​ចេញ​ទៅ​​បាត់​ស្រមោល​។​

ក្រោយ​កើត​ហេតុ​គេ​ឃើញ​ម្ចាស់​ផ្ទះ​ចាក​ចេញ​ទៅ​បាត់​ ដែរ ទំនង​ជា​មាន​ការ​ភ័យ​ខ្លាច​ ព្រោះ​នេះ​មិន​មែន​ជា​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទេ វាអាច​​ជា​ចេតនា​បើក​បំបុក​ដើម្បី​ជា​ការ​ព្រមាន​ម្ចាស់​ផ្ទះ​ ដែលគេ​សង្ស័យ​ថា មាន​ពាក់​ព័ន្ធ​រឿង​ស្នេហាត្រី​កោណ​៕

Cam1

Related Articles

Back to top button
Close
Close