​អ្នក​បឹង​កក់​បង្អ​ត់​អាហារ​ ទាម​ទារ​ឲ្យ​ដោះ​លែង ​សកម្ម​ជន​ដីធ្លី​

Cambodia News

សកម្មភាព តវ៉ា របស់អ្នក ភូមិ បឹងកក់ កាល ពីព្រឹកមិញ
សកម្មភាព តវ៉ា របស់អ្នក ភូមិ បឹងកក់ កាល ពីព្រឹកមិញ

ភ្នំ​ពេញ​៖ កាលព្រឹកថ្ងៃ​ទី​៣ មិថុនា តំណាង​៤​នាក់​ក្នុងចំណោម​មនុស្ស​ជិត​៣០​នាក់ ពី​សហគ​ម​ន៏​​បឹង​កក់​​​បានធ្វើ​សម្មាធិ​ស្មឹង​ស្មា​ធិ៏ នៅ​ខាង​មុខ​​​ក្រសួងយុត្តិធម៌ ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង សកម្មជន​ដីធ្លី​សហគ​ម​ន៏​បឹងកក់ គឺ អ្នកស្រី យ៉ោ​ម បុប្ផា ដែល​ត្រូវបាន​តុលាការ កាត់​ទោស​​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពីបទ​បង្ក​របួសស្នាម ដោយ​ចេតនា​ទៅ​លើ​​អ្នក រត់ម៉ូតូឌុប​២​នាក់ ។

ការទាមទារ​នេះ​បានធ្វើ​ឡើង ខណៈដែល​ថ្ងៃទី ០៥ មិថុនា ខាងមុខនេះ សាលា​ឧ​ទ្ធ​ណ៏ នឹង​បើកសវនាការ លើ​សំណុំរឿង​អ្នកស្រី យ៉ោ​ម បុប្ផា ។ អ្នកស្រី យ៉ោ​ម បុប្ផា ដែល​កាលពី​ខែ  ធ្នូ ចុងឆ្នាំ ២០១២​កន្លងទៅ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​៣​ឆ្នាំ ពីបទ​បង្ក​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ។

ក្រុម​អ្នកភូមិ​បាន​ហៅ​ការកាត់ទោស​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង ជា​ផ្នែក​គំរាមកំហែង​ដល់​ស្មា​តី​អ្នកភូមិ​ចំពោះ​ការ​តវ៉ា ការពារ​ផល​ប្រ​យោ​ជ​ន៏​ដីធ្លី របស់​ពួកគេ​ដែល​កំពុ ង  ប្រឈម​ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន ៕

Related Articles

Back to top button
Close
Close