នាងខ្ញុង បដិសេសមិនមានស្នេហាជាមួយបុរសនៅឯនាយសមុទ្រ
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ នាពេលកន្លងទៅថ្មីៗនេះ បណ្តាសាព័ត៌ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ថាតារាកប្លែងពូកែវោហានាងខ្ញុងកំពុងតែពិចារណាជាមួយនឹងបុរសនៅឯនាសមុទ្រ។
លើសពីនេះទៀតនោះនាងខ្ញុងក៏បានប្រាប់បណ្តាលសាព័ត៌មានមួយចំនួនទៀតថាបុរសរូបនោះ មានវ័យចំណាស់បន្តិច ហើយនាងស្គាល់គ្នាតាមរយៈលោកពែកមី មកទល់នឹងពេលនេះពួកនាងបានទាក់ទងជាមួយគ្នាតាមទូរស័ព្ទជាង ១ឆ្នាំមកហើយ ដោយបុរសរូបនោះបានផ្ញើរូបថត និងតែងតែផ្ញើលុយមកឲ្យនាងជារឿយៗថែមទៀតផង តែចំពោះនាងផ្ទាល់នាងមិនទាក់សម្រេចចិត្តជ្រើសរើសបុរសរូបនោះនៅឡើយទេ ដោយសារតែនាងមិនទាន់ស្គាល់គេច្បាស់ហើយក៏មិនទាន់ដឹងអំពីប្រវិត្តបុរសនោះនៅឡើយដែរ។
ដោយសារតែចង់ដឹងថា មកដល់ពេលនេះ តើស្នេហារបស់នាង និងបុរសដែលរស់នៅឯនាងសមុទ្ររូបនោះមានការរីកចំរើនដល់ណាហើយនោះ ក្រុមការងាររបស់យើងក៏បានទំនាក់ទំនងទៅនាងខ្ញុង ដោយនាងបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទទាំងផ្ញាក់ផ្អើលថា នាងមិនដែលមានទំនាក់ទំនងជាមួយបុរសរូបណា នៅឯនាយសមុទ្រនោះទេ។ តើអ្នកសារព័ត៌បានព័ត៌នេះពីណាមក? នាងឆ្ងល់ខ្លាំងណាស់ តែយ៉ាងណាមិញនាងក៏មិនខឹងសម្បាអ្វីជាមួយនឹងអ្នកសារព័ត៌នោះដែរ នាងមានតែអុចធូកផ្សងឲ្យដូចជាមាត់គេនិយាយទៅចុះ ព្រោះនាងក៏ចង់បានប្តីជាអ្នករស់នៅប្រទេសក្រៅនោះដែរ។
នាងខ្ញុងបានប្រាប់កោះសន្តិភាពឲ្យដឹងទៀតថា នាងមិនមានគូកំណាញ់ឫក៏ប្រុសស្នេហ៌អ្វីនៅឯនាយសមុទ្រនោះទេ សូម្បីតែនៅក្នុងប្រទេសក៏នាងមិនមានដែរ។ សព្វថ្ងៃនេះបន្ទាប់ពីនាងបានលែងលះជាមួយប្តីរបស់នាងរួចមក ចិត្តរបស់នាង និងកាយរបស់នាង គឺបរិសុទ្ធល្អណាស់ មិនមានអ្នកណាមកពាក់ព័ន្ធជាមួយនឹងរូបនាងនោះទេ ហើយនាងក៏មិនដែលគិតថាចង់បានសង្សានោះដែរ បើនាងយកគឺយកប្តីតែម្តង។ តែពេលនេះនាងសូមបញ្ជាក់ថា នាងមិនមានអ្នកណាទាំងអស់ ហើយក៏មិនមានអ្នកស្រុកក្រៅណាមកទាក់ទងឫក៏ផ្ងើប្រាក់មកឲ្យនាងចាយវានោះដែរ។ បើមានពិតមែនគឺជារឿងការពីមុន ជាមួយនឹងបុរសរស់នៅប្រទេសអូស្រ្តាលីតែបុរសរូបនោះគឺរាប់អាននាងដូចជាប្អូនធម៌ប៉ុណ្ណោះ ហើយបងប្រុសធម៌របស់នាងរូបនេះមានភរិយានិងកូន២នាក់រួបមកហើយដែរ។
នាងខ្ញុងបានបន្ថែមទៀតថា បងប្រុសធម៌ និងបងស្រីធម៌របស់នាងរូបនេះជាមនុស្សល្អណាស់ ដោយអ្នកទាំងពីរនាក់នេះ តែងតែផ្ញើសំលៀកបំពាក់ ទឹកអប់ លុយកាក់ និងរបស់របរផ្សេងៗទៀតឲ្យនាងជាហូរហែរ តែគួឲ្យសោកស្តាយព្រោះតែនាងជ្រុសបាត់ទូរស័ព្ទនិងលេចដូច្នេះហើយនាងក៏ខាន់ទំនាក់ទំនងជាគ្នាអស់រយះពេលជាយូរមកហើយដែរ។ ចំណែកឯរឿងប្រុសឈ្មោលអ្វីនោះនាងសូមបដិសេធទាំងអស់។ ហើយពេលនេះនាងមិនចង់គិតអំពីរឿងស្នេហាអ្វីនោះទេ គឺនាងគ្រាន់តែចង់ចញ្ចឹមកូនរបស់នាងឲ្យបានល្អតែប៉ុណ្ណោះ។
គួរបញ្ជាក់ផង ដែលថានាងខ្ញុង មានឈ្មោះពិតហៅថានាងស្រេង សុកាន់ដា ហើយនាងបានរៀបការតាំងពី៨ឆ្នាំមុនជាមួយស្វាមីជាអាជីវករនៅខេត្តសៀមរាប។តែរស់នៅជាមួយគ្នាបានពីរឆ្នាំមានកូនប្រុសមួយលុះដល់កូនអាយុបានពីរឆ្នាំក៏បែកផ្លូវគ្នា ដោយឈរលើមូលហេតុប្តីនាងប្រចណ្ឌខ្លាំងពេក មកដល់ពេលនេះកូនប្រុសរបស់នាងមានអាយុ៥ឆ្នាំហើយ ហើយនាងក៏មានបំណងចង់ឲ្យកូនប្រុសតែមួយគត់របស់នាងមានជំនាញដូចជារូបនាងផងដែរ៕ ស.រ