ប្រ​ទេស​វៀត​ណាម​ធ្វើ​វិសោធន​កម្ម​​ការ​ដាក់​ទោស​ប្រ​ហារ​ជីវិត

ប្រ​ទេស​វៀត​ណាម​បាន​ធ្វើ​វិសោធន​ កម្ម​ច្បាប់​ របស់​ខ្លួន​ស្តី​ពី​ការ​កាត់​ទោស​ប្រ​ហារ​ជីវិត ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ដែល​ផលិត​ក្នុង​ ស្រុក​សម្រាប់​ការ​ចាក់​ថ្នាំ​សម្លាប់។

គេ ​រំពឹង​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ សម្លាប់​អ្នក ​ទោស​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក។

កាល ​ពី​ខែ​កក្កដា ឆ្នាំ ២០១១ ប្រ​ទេស​វៀត​ណាម​បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​វិធី​កាំភ្លើង​បាញ់​ សម្លាប់ អ្នក​ទោស​ប្រហារ​ជីវិត ​ក្នុង​ហេតុ​ផល​មនុស្ស​ធម៌​ដោយ​ប្រើ​វិធី​សាស្ត្រ​ចាក់​ថ្នាំ​សម្លាប់​វិញ ប៉ុន្តែ​កង្វះខាតខាង​​ថ្នាំ​ចាក់​សម្លាប់​សម​ស្រប ​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​នេះ​នៅ​សល់​អ្នក​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​ជាង​ ៥០០​នាក់​ទៀត។

ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ដែល​អនុញ្ញាត​ឲ្យ​គេ​ប្រើ​ប្រាស់​ថ្នាំ​ផលិត​ក្នុង​ស្រុកដើម្បី​ចាក់​ សម្លាប់​អ្នក​ទោស។ កាល​ពី​មុន​គេ​ត្រូវ​នាំ​សារ​ធាតុ​គីមី​នេះ​ចូល​ពី​ក្រៅ​ប្រ​ទេស៕ (Radio Australia)

Related Articles

Back to top button
Close
Close