គ.ជ.ប ទទួលស្គាល់ គណបក្សសង្គ្រោះជាតិ ជាផ្លូវការ
Cambodia News
ភ្នំពេញ៖ ឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃទី១៦ ឧសភានេះ គ.ជ.ប បានទទួលស្គាល់ ជាផ្លូវការហើយ អំពីការចុះបញ្ជីគណបក្ស នយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ បោះឆ្នោត បន្ទាប់ពីគណបក្ស សង្រ្គោះជាតិ បានដាក់លិខិត កែតម្រូវនៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប ) កាលពីល្ងាច ថ្ងៃទី១៥ ខែឧសភា។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍ថា «នៅព្រឹក ថ្ងៃទី១៦នេះ ក្រុមការងារបាន ត្រួតពិនិត្យមើលនូវឯកសារ គណបក្សសង្រ្គោះជាតិ គឺត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ហើយ ក៏បានទទួលស្គាល់ ជាផ្លូវការហើយ»។
គ.ជ.ប បានទទួលពាក្យ សុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ បោះឆ្នោត សរុបទាំងអស់ ៨គណបក្សសម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ ។ក្នុងនោះ គ.ជ.ប បានទទួលស្គាល់ចំនួន៦រួម ទាំងគណបក្សសង្គ្រោះជាតិផងដែរ។
គណបក្សទាំង៨នោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្ស សញ្ជាតិកម្ពុជា,គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ, គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ, គណបក្សសង្គ្រោះជាតិ , គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍ ៕