ជឿ​តាម​គ្រូ​ខ្មែរ​យក​កូន​ស្រី​ទៅ​ដុត​ទាំង​រស់​

Cambodia News

កំពង់ស្ពឺ ៖ ឈានចូលដល់ សម័យកុំព្យូទ័រទៅហើយ នៅតែមានអ្នកជឿ លើគ្រូបុរាណខ្មែរ ទាំង​ងងឹត​ងងល់ទៀត សូម្បី​តែ​គ្រូ​ឱ្យ​យក​កូន​ស្រី​ ទៅដុតទាំងរស់ ដើម្បីបណ្តេញ ខ្មោច​ព្រាយ​បិសាច​នៅក្នុងខ្លួន ក៏យល់ព្រមឱ្យលោកគ្រូរូបនោះយក ធូប​ដុត​ឆេះ​សន្ធោស​ន្ធៅ​រហូត​សន្លប់ ឈឹង ទើបដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ។

ហេតុការណ៍មិនគួរឱ្យ កើតមាននេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ឧសភា នៅ​ផ្ទះ​លោកគ្រូពៅកូននាគចូល ស្ថិត​ក្នុង​ភូមិ​ប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ។

បើតាមសម្តីរបស់ឈ្មោះនង សុភី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវ​ជា​ប​ង​ថ្លៃ​របស់នារី រងគ្រោះបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះអូ សារ៉េត អាយុ២៨ឆ្នាំ ​នាង​មាន​ជំងឺ​ភ្លេច​ភ្លាំង​ម្តងៗ​។

ស្ត្រីជាបងថ្លៃបានឱ្យដឹងថា កន្លងមកថ្មីៗនេះម្តាយក្មេក ត្រូវជាម្តាយរបស់នារីរងគ្រោះ បាន​ទៅ​ហូប​ការ​បង​ប្អូននៅភូមិកើតហេតុខាងលើ ហើយបានឮគេល្បីពីបារមី ខ្លាំង​ពូកែ​របស់​លោក​គ្រូ​ពៅ​កូន​នាគ​ចូល ដែលទើបនឹងចូលរូប កាលពីចូលឆ្នាំប្រពៃណីកន្លងមក ល្បី​ថា​ពូ​កែ​ស័ក្តិសិទ្ធិណាស់ ។ លុះពេលគាត់ត្រឡប់មកពីការនោះវិញបានលួចយក កូនស្រីរបស់គាត់ទៅឱ្យ គ្រូ​ពៅ​កូន​នាគ​ចូល​នោះ​ព្យាបាល ដោយ​មិនឱ្យអ្នកណាម្នាក់ដឹងទេ ៕

Cam2Cam1

Related Articles

Back to top button
Close
Close