អាច​ស្លាប់​ពី ​៥០ ​ទៅ ៦​០ នា​ក់ ​ក្នុង​ករណីបាក់​ប្លង់​សេ រោង​ចក្រ​ស្បែក​ជើង​នៅ កំ​ពង់ស្ពឺ​

Cambodia News

កំ​ពង់ស្ពឺ៖ នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៣នេះ​ សង្ស័យមាន​អាចនឹង​​មាន​កម្មករ​ជា​ច្រើន​​នាក់ បានស្លាប់ និងរងរបួស បន្ទាប់​ពី​ហេតុការណ៍បាក់ប្លង់សេ អគាររោងចក្រ ស្បែកជើង «វីងស្តាស៊ូ» ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុង​ស្រុក​គង​ពិសី ​ខេត្ត​កំពង់​ស្ពឺ។

តាម​សេចក្ដី​រាយ​ការ​ណ៏​​បាន​ឲ្យ​ដឹងថា មានករណីបាក់ដំបូលប្លង់សេអគាររោងចក្រ សង្កត់​លើ​ក​ម្មករជារាប់រយនាក់ ដែល​កំពុង​បំពេញ​ការ​ងារ​ក្នុង រោងចក្រស្បែកជើង «ស្តាវីងស៊ូ»។ តែ​ជា​ជំហាន​ដំបូងនេះ ​មិនទាន់ដឹងថា មានកម្មករស្លាប់  និងរបួសប៉ុន្មាន នាក់នោះទេ ពោល​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ ព្រមទាំងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានកំពុងជ្រោមជ្រែងជួយសង្រ្គោះក្រុម កម្មករ​រងគ្រោះ​។

តាម​សេចក្ដី​រាយ​ការ​ណ៏​​​បាន​ឲ្យ​ដឹងទៀតថា ពេល​នេះ​ក្រុមកម្មករជាច្រើននាក់ កំពុង​តែ​ជ្រួល​ច្របល់​ពេញ​រោងចក្រ ដែល​ជា​ហេតុ​បង្ក​ផល​លំបាក​ដល់ សមត្ថកិច្ច ជួយសង្រ្គោះខ្លាំងណាស់។ ជំហាន​ដំបូង​កម្លាំងសមត្ថកិច្ច បាន​ជួយ​កម្មករ​បានតែ​៤-៦​នាក់​ប៉ុណ្ណោះ ពី​ក្នុង​គំនរ​ថ្ម នៅ សេសសល់​ពី​៥០​ទៅ​៦០​នាក់​ទៀត ដែល​គេ​ជឿថា អាច​ស្លាប់​៕

 

ការ​បាក់​ប្លង់​សេ​ អគារ​រោង​ចក្រ ស្បែក​ជើង​ «វីងស្តាស៊ូ» ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣​ នៅ​គីឡូ​ម៉ែត្រ​លេខ​៤៩ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។ (រូប​ភាព​សង្គម Facebook)
ការ​បាក់​ប្លង់​សេ​ អគារ​រោង​ចក្រ ស្បែក​ជើង​ «វីងស្តាស៊ូ» ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣​ នៅ​គីឡូ​ម៉ែត្រ​លេខ​៤៩ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។ (រូប​ភាព​សង្គម Facebook)

Related Articles

Back to top button
Close
Close