Freshie ​Girl​ លេខ​១​ ឆ្នាំ​២០១២​ ជួប​គ្រោះ​ថ្នាក់​ចរាចរ​ គេ​សង​ហើយ ​បែរ​ជា​បង្ក​រឿង​ដាក់​គេ​វិញ​

Cambodia News

Freshie Girl ជាប់លេខ១ នៅឆ្នាំ២០១២ ឈ្មោះ ស៊ីន យូប៊ីន
Freshie Girl ជាប់លេខ១ នៅឆ្នាំ២០១២ ឈ្មោះ ស៊ីន យូប៊ីន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី​យប់ ស្រី​ស្អាត ដែល​បាន​អះអាងថា​ជា Freishie Girl លេខ​១ ឆ្នាំ​២០១២ ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​ត្រូវ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋបុក នៅ​ចំណុច​ផ្លូវ​លេខ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ​មុខ​វិទ្យាស្ថាន​សុវណ្ណ​ភូមិ​ ​ក្រោយមក​​​ភាគី​រថយន្ត​បង្ក​បាន​ចេញ​ថ្លៃ​ជួសជុល​រថយន្ត​ឲ្យ​ហើយ នៅតែ​ស្រែក​ឡូឡា និង​បាន​ទូរស័ព្ទ ប្រាប់​អ្នកកាសែត​ឲ្យ​ជួយ​ចុះ​ទៅយក ព័ត៌មាន តែ​ពេល​ទៅ​ដល់ ស្រី​ស្រស់​ខាងលើ បែរជា​បង្ករឿង យក​ដប​គប់​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​នោះ​ទៅ​វិញ​។​

រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-7705 ខូចខាត​ទ្វារ​ចំហៀង​ខាងឆ្វេង​ទាំង​២ បើកបរ​ដោយ Freshie Girl ជាប់​លេខ​១ នៅ​ឆ្នាំ​២០១២ ឈ្មោះ ស៊ីន យូ​ប៊ី​ន ដែល​ដំបូង​ជា​រថយន្ត​រងគ្រោះ ដោយ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត ពណ៌​ស មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ​រដ្ឋ ១២-០៣១៩ បើក​ទៅ​ប៉ះ​។

ក្រោយ​កើតហេតុ ខាង​ម្ចាស់​រថយន្ត ពាក់​ស្លាក​លេខ​រដ្ឋ ព្រម​ចេញ​សំណង​ខូចខាត ឲ្យ​ខាង​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​។ ប្រហែលជា​ដោយ​សំណង​មិន​គ្រប់គ្រាន់​នឹង​ការខូចខាត ទើបអ្នកបើករថយន្ត​កាម​រី​ហាយ​ប្រ៊ី​ត ដែល​បាន​អះអាង​ខ្លួន ថា​ជា​Freshie Girl ជាប់​លេខ​១​នោះ បាន​បើករថយន្ត ទៅ​ឈប់​ទន្ទឹមនឹង​រថយន្ត​ស្លាក​លេខ​រដ្ឋ រួច​បើក​កញ្ចក់ យក​សំបក​ដប គប់​ទៅលើ​រថយន្ត​ស្លាក​លេខ​រដ្ឋ ចំនួន ៣​ដប ហើយ​បើករថយន្ត​យ៉ាង​លឿន​ចេញទៅ​បាត់​៕

Related Articles

Back to top button
Close
Close