មានការ​ចាប់ខ្លួន​មនុស្ស​៣១នាក់​ពាក់ព័ន្ធ​នឹងការ​ប្លន់​ពេជ្រដ៏សម្បើមមួយ​​នៅ​បែលហ្សិក

ការតាម​ចាប់​ជនល្មើស​ដែល​ធ្វើ​ឡើង​​​ ពាសពេញទ្វី​ប​អឺរ៉ុប ដើម្បី​តាមរក​ជន​ដែលប្លន់​ពេជ្រ​យ៉ាង​ច្រើន​សម្បើ​ម​នៅ​ប្រទេស​បែល​ហ្សិក​ បាន​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​៣១នាក់។

កិច្ចប្រតិបត្តិការ​​របស់​ប៉ូលិស​ដោយ​មានការ​​សម្រប​ សម្រួល​បានបញ្ចប់​ទៅ​ដោយ​មានការ​ចាប់ខ្លួន​ មនុស្ស​ចំនួន​៣១នាក់​នៅ​ប្រទេស​ បែលហ្សិក ប្រទេស​ស្វីស និង​ប្រទេស​បារាំង ពាក់ព័ន្ធនឹង​ការ​ប្លន់​មួយ​នៅ​អាកាសយានដ្ឋាន​ Brussels កាលពី​ខែ​កុម្ភៈ​​ឆ្នាំនេះ។

នៅ​ ក្នុង​កិច្ច​ប្រតិបត្ដិការ​​ប្លន់​នោះ មាន​ក្រុម​មនុស្ស​បិទមុខ ហើយ​ប្រដាប់​ដោយ​​អាវុធ​​បាន​​ឆ្មក់​ចូល​ប្លន់​​​នៅ​ក្នុង​យន្តហោះ​ស្វីស​ មួយគ្រឿង​ ហើយរត់​​គេច​ខ្លួន​បាត់​ដោយនាំ​យកទៅ​ជាមួយនូវ​ពេជ្រ​មិនទាន់​ឆ្នៃ​តម្លៃ​ប្រមាណជា​៥០​លាន​ដុល្លារ។  យន្តហោះ​នោះ​បាន​ត្រៀម​ខ្លួន​​បម្រុនឹង​​ចេញ​ដំណើរ​ហោះឡើង​ទៅ ក្រុង Zurich ។

បណ្ដា ​រដ្ឋ​អាជ្ញា​នៅ​បែលហ្សិក​និយាយ​ថា  គេ​យក​បានមកវិញ​​ពី​ក្រុម​ចោរប្លន់​នូវ​ត្បូង​ពេជ្រ​ទាំងនោះ​ រួមជាមួយ​នឹង​ទឹក​ប្រាក់​មួយចំនួន​ធំ​​នៅ​ប្រទេស​បែលហ្សិក៕ (Radio Australia)

Related Articles

Back to top button
Close
Close