នៅ​រដូវ​ភ្លៀង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​បញ្ចៀស​ការ​ស្ទះលូ​

Cambodia News

ភ្នំ​ពេញ​៖ យោង​​តាម​​សេចក្តី​​ជូន​ដំណឹង​ ​ចេញ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​ ថ្មី​ៗ​នេះ​ បាន​ជូន​ដំណឹង​​ដល់​ប្រ​ជា​ពលរដ្ឋ​ត្រូវ​​ទុក​ដាក់សំ​រាម ឲ្យ​​បាន​ត្រឹម​ត្រូវ​ ដើម្បី​បញ្ជៀស​ការ​ស្ទះ​​ប្រព័ន្ធ​លូ​ក្នុង​​​រដូវ​ភ្លៀង​​​​​​ធ្លាក់​​ ដែល​កំពុង​មក​ដល់​នាពេល​ខាង​មុខនេះ​។

Camការ​ចេញ​សេចក្តី​ជូន​ ដំណឹង​នេះ  បន្ទាប់​ពី​ភ្លៀង​ធ្លាប់​ប៉ុន្មាន​មេ​នា​ដើម​រដូវ​​វស្សា​​​ឆ្នាំ​នេះ ​​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ ​មាន​ទឹក​ដក់​​ជន់​នៅ​តាម​ដង​ផ្លូវ​ខ្លះ​ក្នុង​រាជ​ធានី។

ទោះ​ជា​យ៉ាង​ណា នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ​​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​បាន​ចាត់​កម្លាំង​របស់​ខ្លួន​ចុះ​កកាយ​ សំរាម​ ចេញ​នៅ​តាម​មុខ​​ទឹក​ហូរ​សំខាន់ៗ ​នៃ​បណ្តាញ​លូ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹក​ហូរ​ចេញ​​ក្រៅ​ក្រុង​បាន​លឿន ​ហើយ​បាន​បញ្ចៀស​ពី​ការ​លិច​ផ្លូវ​នៅ​​រាជ​ធានី​ភ្នំពេញ។

ប៉ុន្តែ​ ទន្ទឹម​នឹង​នោះ​ សាលា​រាជធានី​ភ្នំពេញ​​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​រាជ​ ធានី​ភ្នំពេញ​ទាំង​អស់​​មេត្តា​​ចូល​រួម​ទាំង​អស់​គ្នា​​តាម​រយៈ​ការ​​មិន​ បោះ​ចោល​សំរាម​​​នៅ​តាម​ដង​ផ្លូវ​ ​ឬ​​​ទុក​ចោល​សំរាម​​នៅ​តាម​មុខ​ផ្ទះ​ ដែល​ធ្វើ​ឲ្យ​សំរាម​​​​រាយ​ប៉ាយ​ហូរ​ចូល​ទៅ​ប្រព័ន្ធ​បណ្ដាញ​លូ ​ដែល​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ស្ទះ​លូ ​និង​មាន​ទឹក​ភ្លៀង​លិច​ផ្លូវ​៕

Related Articles

Back to top button
Close
Close