ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងយុត្តិធម៌ប្រកាន់នូវយុត្តិធម៌ដោយមិនលម្អៀង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០៦ ឧសភានេះ ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដី ធ្លី បាននាំគ្នាទៅធ្វើការតវ៉ាប្រឆាំងនៅមុខក្រសួងយុត្តិធម៌កម្ពុជា ដើម្បីទាមទារឲ្យក្រសួងយុត្តិធម៌នេះប្រកាន់នូវយុត្តិធម៌ មិនលម្អៀង ក្នុងការដោះស្រាយទំនាស់គ្រប់រូបភាព។
សកម្មជនដីធ្លី អ្នកស្រីទេព វណ្នី និយាយថា ក្រៅពីការទាមទារឲ្យក្រសួងយុត្តិធម៌ឲ្យបំបាត់ចោលនូវភាពលម្អៀង ខ្វះយុត្តិអម៌នោះ សហគមន៍បូរីកីឡា សហគមន៍បឹងកក និងសហគមន៍ថ្មគោល ក៏បានទាមទារផងដែរឲ្យមានការដោះលែងអ្នកស្រីយ៉ោមបុប្ផា ដោយគ្មានលក្ខខណ្ឌ។
នៅនឹងកន្លែង ធ្វើបាតុកម្មតវ៉ានោះ ក៏មានអ្នកស្រីឡុង គឹមហ៊ាងមន្រ្តីអង្គការសិទ្ធលំនៅដ្ឋានដែលបាននិយាយថា មានមនុស្សជាង ១០០នាក់ចូលរួមនៅក្នុងការធ្វើបាតុកម្មនេះ ដោយមានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ រួមមានអង្គការអាដហុក អង្គការលីកាដូ អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការសិទ្ធលំនៅដ្ឋានជាដើម៕