សព​ឪពុក​លោក ​នាយក​រដ្ឋមន្ត្រី​ ​​​ហ៊ុន សែន បញ្ចុះ ​នៅ​​ថ្ងៃ​នេះ​

Cambodia News /

សពអ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានបញ្ចុះ នៅវត្តព្រះបារមីវង្កដ្ឋបូរី។
​ពិធីដង្ហែសព អ្នកឧកញ៉ាមហាភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង ទៅបញ្ចុះ នៅវត្តព្រះបារមីវង្កដ្ឋបូរី។

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ក្រោយបញ្ចប់ ពិធី​បុណ្យ​សព តាមប្រពៃណីខ្មែរ ក្នុងផ្លូវព្រះពុទ្ធ សាសនា អស់​រយៈពេល មួយ​សបា្តហ៍​ នៅភូមិគ្រិះក្បែរ វិមាន​ឯក​រាជ្យ​រួចមក នៅព្រឹកថ្ងៃទី សព​អ្នក​ឧកញ៉ាមហា ភក្ដី​សប្បុ​រិស​ភោគាធិបតី ហ៊ុន នាង ត្រូវបានបញ្ចុះ នៅ​វត្ត​ព្រះ​បារ​មី​វង្កដ្ឋបូរី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

ការដង្ហែសព អ្នកឧកញ៉ាមហាភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង បានធ្វើឡើងកាល ព្រឹក​ព្រលឹម​ស្រាងៗ ចេញ​ពី​ភូមិគ្រិះ ឆ្ពោះ​ទៅ​វត្ត​ខាង​លើនេះ ដោយមានការចូលរួម ជាច្រើននាក់ ដោយ​ទឹក​មុខ​ក្រៀមក្រំ និងយំស្រណោះ យ៉ាងពន់ពេក។

សូមបញ្ជាក់ថា អ្នកឧកញ៉ាមហា ភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង បានទទួលមរណភាព កាល​ពីព្រឹកទៀបភ្លឺ នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយជរាពាធ ក្នុងជន្មាយុ ៩០ឆ្នាំ។

ក្នុងពិធីបុណ្យសព របស់អ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង មានថ្នាក់ដឹកនាំ ប្រទេសមួយចំនួន នៅជាប់ភូមិដ្ឋាន ប្រទេស​កម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ក្នុង​នោះ​រួមទាំងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ៕

ប្រជាពលរដ្ឋចូលរួមដង្ហែសព អ្នកឧកញ៉ាមហាភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង។
ប្រជាពលរដ្ឋចូលរួមដង្ហែសព អ្នកឧកញ៉ាមហាភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង។

Related Articles

Back to top button
Close
Close