កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ចុះ​ប្រតិបត្តិ​ការ​រុករក ​និង​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ ​នៅ​ក្នុង​គំនរប្លង់​សេ​អគារ​ រោង​ច​ក្រ «​វីងស្តាស៊ូ»​

Cambodia News

កំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា កម្លាំងកងអង្គរក្ស សមត្ថកិច្ចចម្រុះ ទាំងនគរបាល និងកងរាជអាវុធហត្ថ ព្រម​ទាំង​អាជ្ញា​ធរ​​ជាច្រើនរយ នាក់ កំពុង​ចុះ​ប្រតិ​បត្តិ​ការ​​រុករក និង​ជួយ​សង្រ្គោះ​​ជនរងគ្រោះ នៅក្នុងគំនរប្លង់សេអគារ   រោងចក្រ «វីងស្តាស៊ូ» ដែល​បាន​បាក់​កាល​ពី​ព្រឹក​មិញ​នោះ។

ក្រៅពីកម្លាំងកងអង្គរក្ស សមត្ថកិច្ច និងអាជ្ញាធរ នោះ គេនៅសង្កេតឃើញមានរថយន្តសង្រ្គោះ រថ​យន្ត​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ជា​ច្រើន​គ្រឿង​ទៀត​ បានប្រចាំការនៅ កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ដឹក​ជញ្ជូន​ជនរងគ្រោះ។

តែ​ទោះជាយ៉ាងរហូតដល់វេលាម៉ោង ១០ និង២៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះ សមត្ថ​កិច្ចបានរកឃើញសពកម្មករ២នាក់ ស្រី​ម្នាក់​ និងប្រុសម្នាក់ រួម​ជា​មួយ​អ្នករង​របួស​ធ្ងន់​ស្រាល​មួយ​ចំនួនទៀត នៅក្នុងគំនរប្លង់សេ អគារ។

រហូតដល់វេលាម៉ោង ១០ និង៣៦នាទី កម្លាំងសមត្ថកិច្ចចម្រុះ រួមនិងរថយន្តអេស្កាវ៉ាទ័រ កំពុងកាយ និង​បន្តរុករកកម្មករ កម្មការិ​នី​រង​គ្រោះ​បន្ថែម​ទៀត ហើយក៏មិនទាន់ដឹងថា ជន​រង​គ្រោះ​មាន​ប៉ុន្មាន​នាក់នោះទេ៕

sam_0386sam_0387sam_0381

 

 

Related Articles

Back to top button
Close
Close