កិច្ចប្រជុំអាស៊ាន អឺរ៉ុប​ លើកទី២ ស្ដីពីជំនួញ​ និងពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី ១  ​មេសា  ២០១២ ប្រទេស​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​ធំ​មួយ គឺ​អាស៊ាន-អឺរ៉ុប លើក​ទី​២ ស្ដីពី​ជំនួញ និង​ពាណិជ្ជកម្ម ក្រោម​ប្រធាន​បទ​ថា «ឈាន​ទៅ​មុខ​ទាំង​អស់​គ្នាន»​។ នៅ​ក្នុង​កិច្ច​ប្រជុំមាន​អ្នក​វិនិយោគ​ទុន​ជាតិ និង​អន្តរជាតិ មក​ពី​តំបន់​អឺរ៉ុបចូលរួម​​ចំនួន​ជាង ២០០​នាក់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាស៊ាន នៅ​តែ​ចាត់​ទុក​ប្រទេស​នៅ​តំបន់​អឺរ៉ុប ជា​ដៃ​គូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ធំ​ជាង​គេ បន្ទាប់​ពី​ប្រទេស​ចិន សម្រាប់​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​សេរី នៅ​គ្រា​ដែល​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ១០ គ្រោង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ ២០១៥។ ​

ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​នៅ​តំបន់​អឺរ៉ុប មក​វិនិយោគ​ទុន​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពី​ព្រោះ​កម្ពុជា​មាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម។

លោក សុរិន្ទ ពិតសុវណ្ណ អគ្គ​លេខាធិការ​អាស៊ាន ​ បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ ២០១០ កន្លង​ទៅ​នេះ តំបន់​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពាណិជ្ជកម្ម​ដ៏​ធំ សម្រាប់​តំបន់​អាស៊ាន ចំនួន ១០,៧ភាគរយ​​ ហើយ​ទំហំ​ពាណិជ្ជកម្ម​នេះ គឺ​ស្ថិត​នៅ​ដដែល នៅ​ឆ្នាំ ២០១១។

​តំណាង​សហភាព​អឺរ៉ុប លោក ដូមីនីក ខាតទ្រី ( Dominique Catry ) មាន​ប្រសាសន៍​ថា តំបន់​អឺរ៉ុប នៅ​តែ​ជា​ដៃ​គូ​សំខាន់ និង​ខ្លាំង​របស់​អាស៊ាន សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគទុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កន្លង​មក។ យើង​បាន​ឈាន​ទៅ​មុខ ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដើម្បី​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច៕

Related Articles

Back to top button
Close
Close