ចៅ​ហ្វាយ​ក្រុង​ថ្មី​បង្ហាញ​ពី​ការ​ប្រឈម​នានា​នៅ​ភ្នំពេញ​

Cambodia News

ភ្នំពេញ៖ លោក​អភិបាលរាជធានីភ្នំពេញ​ដែល​ទើប​តែង​តាំង​ថ្មី​បាន​បង្ហាញ​ពី​ការ​ប្រឈម​មួយ​ចំនួន​​​នៅ​ពេលបច្ចុប្បន្ន ហើយ​​​ទាមទារ​​ឲ្យ​មាន​ការ​ចូលរួមទាំងអស់គ្នា ដោយ​​រួម​​ទាំង​អ្នក​សារព័ត៌​មាន​ផង​​​ជួយដោះ​ស្រាយ។

លោក ប៉ា សុជាតិវង្ស នឹង​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជ​ធានី​ភ្នំពេញ​​​ជា​​​ផ្លូវការ​​នៅថ្ងៃ​ទី ៣ ឧសភា ២០១៣​នេះ។
លោក ប៉ា សុជាតិវង្ស នឹង​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជ​ធានី​ភ្នំពេញ​​​ជា​​​ផ្លូវការ​​នៅថ្ងៃ​ទី ៣ ឧសភា ២០១៣​នេះ។

នៅ​ក្នុង​​ពិធី​​បាយ​​ល្ងាច​​មួយ​​នៅ​ឯ​​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ ដែល​រៀប​ចំឡើង​​ដោយ​មូលនិធិ​ខុនរ៉ាដអាដេណៅអ៊ែរ​​ប្រចាំ​តំបន់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២៩ មេសា ឆ្នាំ ២០១៣ នេះ លោក ប៉ា សុជាតិ​វង្ស ​​បាន​លើក​ឡើង​ថា បើ​ទោះ​ជា​​រាជ​ធានីភ្នំពេញ​​មើល​​នឹងភ្នែកផ្ទាល់​​ឃើញ​ថា ​មាន​ការ​រីកចម្រើន និង​អភិវឌ្ឍន៍​មែន តែ​បើសំឡឹង​មើល​ឲ្យ​ជ្រៅទៅ​ទើ​ប​ដឹង​ថា រាជ​ធានី​នៅ​មាន​បញ្ហា​លំបាក​​ជាច្រើនទៀត។

នៅ​ចំពោះមុខ​អ្នក​កាសែត​បរទេស​មក​ពី​២២ ប្រទេស និង​អ្នក​កាសែត​ជារតិជា​ច្រើន​​រូបទៀត  លោក ប៉ា សុជាតិ​វង្ស្ល បាន​និយាយថា រាជធានីភ្នំពេញ​​មាន​ប្រជាជន ចុះបញ្ជីជាផ្លូវការ​ប្រមាណ១,៥ លាន​នាក់ តែ​តាមពិត​​​អាច​មាន​ដល់​ទៅ ២,៥ ​លាន​​នាក់ ព្រោះមាន​កម្មករ​ចេញ​ចូល​ដោយ​មិន​​បាន​ចុះបញ្ជី។

លោក​​​បាន​​បញ្ជាក់​ថា នៅ​រាជ​ថានី​នៅ​មាន​បទ​ឧក្រិដ្ឋ​ជា​ច្រើន ដូច​ជា​គ្រឿងញៀន ការ​ចាប់​រំលោភ និង​ការ​ជួញដូរ ដែល​​ឧក្រិដ្ឋ​ជន​មាន​ទាំង​​ជនជាតិ​ខ្មែរ​និង​​ជន​ជាតិ​បរទេស​ ហើយ​​​ការ​បង្រ្កាប​​​​​​​ឧក្រិដ្ឋ​ជន​​​បរទេស​ពេល​​ខ្លះ​​ក៏​​នាំ​ឲ្យ​​មាន​ការ​ប៉ះពាល់ចំណង​មិត្តភាព​រវាង​រដ្ឋ និង​រដ្ឋ​ផង​ដែរ។

លោក​​បាន​​បន្ត​ថា ខណៈ​​ដែល​​អត្រាប្រជាជន​កើនឡើង រាជ​ធានី​នៅ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ សាវាសាធារណៈផ្សេងៗទៀត​នៅ​ទន់ខ្សោយ មាន​បញ្ហា​ប្រព័ន្ធលូទឹក ហើយ​ដោយ​សារតំបន់ភូមិសាស្រ្ត រាជធានី​តែ​ងតែ​មាន​ទឹក​ជំនន់ ដែល​នាំ​ឲ្យ​​មាន​ការ​លំបាក។

ទោះ​បី​ជាយ៉ាង​នេះ​ក៏ដោយ លោក​បាន​សំដែង​មោទនភាពចំពោះរាជ​ធានីដែលតំណាង​ឲ្យ​ប្រទេស​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែងលើ​ភិភពលោក​ទទួល​បាន​ចំណាត់​ថ្នាក់ បាន​​រៀប​ចំ​សន្និសីទ​​ថ្នាក់​​តំបន់​​និង​ថ្នាក់​​អន្តរជាតិ​​បាន​​ជោគជ័យ ដោយ​មិន​​មាន​​បញ្ហាភេវរកម្ម ដូច​នៅ​បណ្តា​ប្រទេស​ធំៗ​​មួយ​ចំនួន​​ឡើយ។

លោក​បាន​​បង្ហើ​បឲ្យដឹងថា នៅ​ពេល​ខាងមុខ​នេះ អង្គការបិតិកភ័ណ្ឌពិភពលោក​នឹង​រៀបចំ​សន្និសីទ​ធំ​​មួយ​​នៅរាជធានីភ្នំពេញ ដែល​មោទនភាព​របស់​ជាតិកម្ពុជា​ទាំងមូល៕

Related Articles

Back to top button
Close
Close