ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់អនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នា
នៅក្នុងទីក្រុងប៉ារីសប្រទេស បារាំង មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មដ៏ធំមួយដែលរៀបចំ ឡើងជាចុងក្រោយដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ទទួលស្គាល់អាពាហ៍ ពិពាហ៍រវាងមនុស្សភេទដូចគ្នានិងការចិញ្ចឹមកូន។
ព្រឹទ្ធ សភានិងសភាតំណាងរាស្រ្តក្នុងរដ្ឋសភាជាតិបារាំង បានអនុម័តរួចជាស្រេចហើយនូវសេចក្ដីព្រាងច្បាប់នេះ ដែលនឹងត្រូវបើកការជជែកវែកញែកពិភាក្សាដើម្បីបោះឆ្នោតក្នុង ដំណាក់កាលទី២នៃការបង្កើតច្បាប់ នៅថ្ងៃអង្គារនេះ។
ចំណែកឯ អភិបាលក្រុងប៉ារីសដែលគេដឹងជាចំហថា ជាមនុស្សស្នេហាភេទដូចគ្នានោះ គឺលោក Bertrand Delanoe បានដឹកនាំក្បួនបាតុកម្មមួយដោយឡែកមួយដែរនៅក្រុងប៉ារីស ដើម្បីគាំទ្រច្បាប់នេះ៕(Radio Australia)